ម៉ូតូ​បុក​ម៉ូតូ បណ្តាល​មនុស្ស​៣​នាក់​របួសធ្ងន់​នៅក្រុងព្រះសីហនុ​

ព្រះសីហនុ:
ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង ​បណ្តាលអោយ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់ នៅ​យប់​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​រោងចក្រ​ញូ​ស្តារ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​តាម​មន្ត្រី​ចរាចរណ៍​បានអោយដឹងថា មាន​ករ​ណីគ្រោះ​ចរាចរណ៍​មួយ​កេើតឡើងរវាង​ម៉ូតូ​១​គឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ផលិត​ឆ្នាំ​២០០៨ ​ពាក់​ផ្លាកលេខ 1A8787 ព្រះសីហនុ​បាន​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ស្មា​ស់វី ពាក់​ផ្លាកលេខ ព្រះសីហនុ 1C6800 ដោយ​ក្នុងទិសដៅ​បញ្រ្ចាសទិស​គ្នា បណ្ដាលអោយ​មនុស្ស​៣​នាក់​រង​បួស​ធ្ងន់ កំពុង​សម្រាកព្យាបាល​នៅ​គ្លីនិករ​ស្មី​កំពង់សោម ។​

​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ខេត្ត​ព្រះសីហនុ បាន​ចុះ​​វាស់វែង ហើយសមត្ថកិច្ច​យក​ម៉ូតូ​ទាំង​២​គ្រឿងទៅ​រក្សាទុក​នៅ​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ដើម្បីចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​មនុស្ស​៣​នាក់​របួសធ្ងន់​នៅក្រុងព្រះសីហនុ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​មនុស្ស​៣​នាក់​របួសធ្ងន់​នៅក្រុងព្រះសីហនុ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​មនុស្ស​៣​នាក់​របួសធ្ងន់​នៅក្រុងព្រះសីហនុ​