គុន​មី​ញ បានរៀបចំ​ការប្រកួត​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​លើ​ខ្ពង់រាប​អន្ដរជាតិ​

ភ្នំពេញ:
កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ កន្លងទៅធនាគារ​កសិកម្ម​ចិន បានរៀបចំ​ការប្រកួត ពាក់កណ្តាល​ម៉ា​រ៉ា​តុង លើ​ខ្ពង់រាប​អន្ដរជាតិ ឆ្នាំ​២០១៦ នៅ​វិមាន​ប្រជុំ​ហៃ​គឿង ទីក្រុង​គុន​មី​ញ ដោយមាន​កីឡាករជាង​១៨.០០០​នាក់ បាន​ចូលរួម​។ នេះ​ជាការ​ប្រារព្ធពិធី​ប្រកួត​ម៉ា​រ៉ា​តុង លើកទីមួយ ក្នុង​និ​ទាឃ​រដូវ ដោយ​ការរត់​នេះមាន​ប្រវែង ២១.០៩ គីឡូម៉ែត្រ​។​

​លោក​យី ម៉ាន​ញល ដែល​មកពី​ប្រទេស​តង់​ហ្សា​នី បានឈ្នះ​ជើងឯក​ក្រុម​បុរស ដែល​អាច​រត់​នៅក្នុង​ថិរវេលា ១​ម៉ោង​០៤​នាទី និង ០២ វិនាទី ហើយ​បាន​បំបែក​កំណត់ត្រា ការប្រកួត​នេះ​។ អ្នកនាង រ៉េ​ប៉េ​ខា ដែល​មកពី​ប្រទេស​កេ​ន​យ៉ា បានឈ្នះ​ជើងឯក​ក្រុម​ស្រី ដែល​អាច​រត់​បាន នៅក្នុង​ថិរវេលា ១ ម៉ោង​១២ នាទី និង៥៧វិនាទី​។​

​ការប្រកួត​លើក​នេះ គឺជា​ការប្រកួត ពាក់កណ្តាល​ម៉ា​រ៉ា​តុង លើកទីមួយ ដែល​ចាប់ផ្តើម​ពី​ក្នុង​ទីក្រុង ហើយ​ជា​លើកទីមួយ ដែលមាន CCTV5 មក​ផ្សាយ​បន្ត​ផ្ទាល់ នៅលើ​ផ្លូវ​ប្រកួត ដែលមាន​អ្នក​ណែនាំ​ផ្លូវ ក្នុង​គ្រប់​គីឡូម៉ែត្រ ដែល​បាន​ពាក់​សំលៀកបំពាក់ ជនជាតិភាគតិច អ្នកស្ម័គ្រចិត្ត អ្នកផ្តល់​សេវាកម្ម ដោយ​ស្លៀក​សំលៀកបំពាក់ សុទ្ធតែជា​របស់​ជនជាតិ​ភាគតិច​។​

​នៅ​ទីបំផុត លោក​យី​ម៉ាន​ញល ដែល​មកពី​ប្រទេស​តង់​ហ្សា​នី លោក គី​ភ ថុ​យ​ធ្វិ​ន ដែល​មកពី​ប្រទេស​កេ​ន​យ៉ា និង​លោក ធឹ​ស ក្យា ដែល​មកពី​ប្រទេស​អេ​ត្យូ​ពី បានឈ្នះ​រង្វាន់​ទី​១ ដល់ទី​៣ នៃ​ក្រុម​បុរស​។ អ្នកនាង រ៉េ​ប៉េ​ខា និង​អ្នកនាង ការ៉ូ​លីន ដែល​មកពី​ប្រទេស​កេ​ន​យ៉ា បានឈ្នះ​រង្វាន់​ទី​១ និង​ទី​៣ នៃ​ក្រុម​ស្រី អ្នកនាង ចាំង ឌឹ​សួន ដែល​មកពី​ខេត្ត​យូ​ន​ណាន បានឈ្នះ​រង្វាន់​ទី​២ ហើយ​បានទទួល​ពិន្ទុ​ល្អ​ជាងគេក្នុង​ជីវិត​កីឡា​របស់​ខ្លួនឯង​។​

​ក្នុងការ​ប្រកួត ១២ គីឡូម៉ែត្រ ក្រុម​បុរស លោក​លី​ក្វាន់​ភីង​, លោក ឈូ​វឹ​យ និង​លោក​លី សាវ​ច្វាំង មកពី​ប្រទេស​ចិន បានឈ្នះ​រង្វាន់​ទី​១ ដល់ទី​៣​។ ក្នុងការ​ប្រកួត ១២គីឡូម៉ែត្រ ក្រុម​ស្រី អ្នកនាង ឆឹ​ន ហុង​មឹ​យ និង​អ្នកនាង ថា​ង ស្យ៉ា បានឈ្នះ​រង្វាន់​ទី​១ និង​ទី​៣ ហើយអ្នកនាង យី​វ៉ា ខ្វឹ​ក បានឈ្នះ​រង្វាន់​ទី​២៕V/S

គុន​មី​ញ បានរៀបចំ​ការប្រកួត​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​លើ​ខ្ពង់រាប​អន្ដរជាតិ​