បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​វាយ​របួសធ្ងន់ នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ:
បុរស​ម្នាក់​ស្រវឹងស្រា ​វាយ​ធ្វើ​បាបប្រព​ន្ឋ​និង​កូន​ជា​រៀងរាល់ថ្ងៃ ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​វាយ​បណ្តាលអោយ​របួសធ្ងន់​។ ហេតុការណ៍នេះ​កើ​តឡើង​នៅ​យប់​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បាល​ឆាយ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​តាម​ការ​អោយដឹងពី​មន្ត្រីនគរបាល​សង្កាត់​លេខ​១ ​បានអោយដឹងថា​ ជនរ​ង​គ្រោះ​ដែល​ត្រូវ​បានប្រជា​ពលរដ្ឋ​ព្រួត​គ្នា​វាយ​អោយ​របួស​ឈ្មោះ ឡុង ប៊ុនធឿន ហៅ​ឃ្មុំ  អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​កន្លែង​កើត​ហេតុ​ខាង​លើ ។​ ដោយ​ជនរងគ្រោះ​អោយតែ​ផឹកស្រា​ស្រវឹង​ តែង​ដើរ​វាយ​អ្នកភូមិ និង​វាយ​ធ្វើបាបប្រព​ន្ធនិង​កូន​ជា​រៀងរាល់ថ្ងៃ។ ​ហើយ​​យប់មិញ​ជនរងគ្រោះ​បាន​វាយ​ប្រព​ន្ឋ  និង​វាយ​មន្ត្រី​យោធា​ម្នាក់​បណ្តាលអោយរបួស​ធ្ងន់ ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ឃាត់​ តែ​មិន​ស្តាប់​ បានជា​ប្រជាពលរដ្ឋ​នាំគ្នា​វាយ​បណ្ដាលឲ្យរបួស​តែម្តង​ បន្ទាប់មក​ក៏មាន​សមត្ថកិច្ច​បញ្ជូន​ជនរងគ្រោះ​មក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្ត​ព្រះសីហនុ​៕

បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​វាយ​របួសធ្ងន់ នៅ​ក្រុងព្រះសីហនុ​

បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​វាយ​របួសធ្ងន់ នៅ​ក្រុងព្រះសីហនុ​

បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​វាយ​របួសធ្ងន់ នៅ​ក្រុងព្រះសីហនុ​