លោក​ឱម យ៉ិនទៀង​៖ សំឡេង​ខ្សែអាត់​គឺ​ពិតជា​សំឡេងលោក​កឹម សុខា​

ភ្នំពេញ:
អង្គភាព​ប្រឆាំង​អំពើពុករលួយបាន​បង្ហាញថា សំឡេង​ខ្សែអាត់​លោក​កឹម សុខា និង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក  គឺជា​ពិតជា​សំឡេង​របស់លោក​កឹ​ម សុខា និង​ស្រីមុំ ពិតប្រាកដ​មែន​។​ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃទី​២៤ខែមីនានេះ​។​

​នាយកដ្ឋាន​កោសល្យវិច័យ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ  បាន​ធ្វើការ​បង្ហាញ​ពី​ការធ្វើ​កោសល្យវិច័យ​​សំឡេង​ខ្សែអាត់​សំឡេង​ចំនួន​៣៤​ខ្សែ​អាត់ តែមាន​តែ​១២ខ្សែអាត់យកមក​ធ្វើ​កោសល្យវិច័យ​។ ហើយ​ការ​ផ្ទៀង​ផ្ទាត់​សំឡង គឺមាន​ពាក្យ​និយាយ​ដូចគ្នា ដោយ​រលក​សំឡេង​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​។​នាយកដ្ឋាន​កោសល្យវិច័យ បា​នស​ន្និ​ដ្ឋា​ន​ថា សំឡេង​នៅក្នុង​ខ្សែអាត់ និង​សំឡេង​លោក​កឹម សុខា គឺជា​មនុស្ស​តែមួយ​។ ចំពោះ​សំឡេង​ស្រីមុំ នៅក្នុង​ខ្សែអាត់​និង​សំឡេង​សំភាសន៍​ជាមួយ​​វិទ្យុ គឺមាន​លក្ខណៈ​ដូចគ្នា​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ បាន​បញ្ជាក់ ថា សំឡេង​ខ្សែអាត់​នោះគឺជា​សំឡេ​របស់លោក​កឹម សុខា និង​ជា​ភស្តុតាង​យកប្រើ ប្រាស់​បាន​៕