ប្រទេស​បែល​ហ្ស៊ិក​ កំណត់​បាន​នូវ​មុខ​សញ្ញា​ការ​បន្ទុះ​គ្រាប់​បែក​ហើយ

បែល​លហ្សិក៖ ​បង​ប្អូន​បង្កើត​ដែល​ជា​អ្នក​បន្ទុះ​គ្រាប់​បែក​អត្តឃាត ​នៅ​ទីក្រុង​ប្រុស​សែល ​ប្រទេស​បែល​ហ្ស៊ិក ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ជាង​៣០ ​នាក់ ​និង ​មនុស្ស​ជាង ​២៦០ នាក់​ផ្សេង​ទៀត ​រង​របួស​ធ្ងន់​និង​ស្រា​ ហើយ​អាជ្ញាធរ​នៅ​ប្រទេស​បែល​ហ្ស៊ិក ​ក៏​បាន​កំណត់​នូវ​មុខ​សញ្ញា​ឃើញ ​ហើយ​ នេះ​បើ​យោង​ទៅ​លើ​ការ​ចុះ​ផ្សាយ​ពី​គេហ​ទំព័​រក្យូ​ដូ​ជប៉ុន។
ប្រទេស​បែល​ហ្ស៊ិក​ កំណត់​បាន​នូវ​មុខ​សញ្ញា​ការ​បន្ទុះ​គ្រាប់​បែក​ហើយ
រដ្ឋ​អាជ្ញា​របស់​សហព័ន្ធ ​បាន​ប្រាប់​សន្និ​សីទ​ការ​សែត ​ដោយ​ពួក​គេ​បាន ​បញ្ជាក់​អំពី អត្ត​សញ្ញាណ ​អ្នក​ដែល​បាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ព្រលាន​យន្ត​ហោះ ​រូប​គេ​ជា​បក្ស​ពួក​មួយ​ក្នុង​ចំ ណោម​ពីរនាក់​ផ្សេង​ទៀត ​ដែល​បាន​បំ​ផ្ទុះ​គ្រាប់​បែក​នៅ ​ព្រលាន​យន្ត​ហោះ ​ខណះ​ដែរ ​បុរ​សអ៊ី​ប្រា​ហីម  អ៊ីល ​បាក់​ក្រោល​អ៊ី ​ជា​អ្នក​បំផ្ទុះ​នៅ​ផ្លូវ​ស្ថានីយ៍ ​រថ​ភ្លើង ​នៅ​ក្បែរ​ទី​ស្នាក់​ការ​អង្គ​ការ ​សហប្រ​ជា​ជាតិ ហើយ​បង​របស់​គេ​គឺ​ខា​លីដ​ អ៊ីល​បាក់​ក្រោ​លអ៊ី ​ជា​អ្នក​បន្ថែម​ពី​ក្រោយ ដើម្បី​បញ្ចប់​នូវ​អំពើ​ភេរវ​កម្ម​នៅ​ផ្លូវ​ក្រោម​ដី​រថភ្លើង​នោះ។ 
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បាន​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​ប៉ូលីស​ បែល​ហ្សិក​ថា ​ជន​សង្ស័យ​ទី ​បី ​គឺ  ណា​ជីម​ ដា​ច្រោ​អ៊ីល​ ត្រូវ​បាន​ប៉ូលី​សកំ​ណត់ ​នៅ​ក្នុង​កា​មេរ៉ា​សុវត្ថិ​ភាព​ ថា ជា​អ្នក​ដែល​បាន​បំ​ផ្ទុះ​គ្រាប់​បែក ​នៅ​ក្នុង​ព្រលាន​យន្ត​ហោះ​ បែល​ហ្សិក ​ហើយ​ពាក្យ​ចរចា​ម​អារាម​ថា បុរស​នេះ​ត្រូវ​បាន​ប៉ូលីស​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​ហើយ​៕
ដោយ៖ កញ្ញា
​​​​​​​​​​​