ប្រទះ​ឃើញ​មនុស្ស​ដេក​ស្លាប់​ក្នុង​ដី​ថៃ​ នៅ​ក្នុង​ច្រក​តំបន់​គីឡូ​១៣

ប្រទះ​ឃើញ​មនុស្ស​ដេក​ស្លាប់​ក្នុង​ដី​ថៃ​ នៅ​ក្នុង​ច្រក​តំបន់​គីឡូ​១៣



បាត់ដំបង ​៖​​ មនុស្ស​វ័យ​កណ្ដាល​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​ស្រវឹង​ខួប​ និង​ជា​ជនអនាថា ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ទីតាំង​ច្រក​តំបន់​មួយ​កន្លែង​លើទឹក​ដី​ថៃ​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដោយសារតែ​រក​មូលហេតុ​មិនទាន់​ឃើញ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្លាប់​របស់​ជនរងគ្រោះ​នេះ។

យោង​តាម​ព័ត៌មាន​ពី​ក្រុម​យោធា​ថៃ​ ដែល​យាម​ប្រចាំការ​នៅ​ក្នុង​ច្រក​តំបន់​គីឡូ​១៣​ ដែល​ស្ថិត​ក្នុង​ភូមិ​គីឡូ​១៣​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង​បាន​អះអាង​ថា​ នៅ​ប្រហែលជា​ម៉ោង​២ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែ​មីនា ​ ឆ្នាំ​២០១៦​ នៅ​ត្រង់​ចំណុច​ខាងមុខ​តម៉​ថៃ ( ស្នាក់​ការ​អន្តោប្រវេសន៍​ថៃ) គឺ​ឃើញ​ជនរងគ្រោះ​ដែល​តែងតែ​ចេញចូល​ទៅមក និង​ស្នាក់​នៅ​ក្បែរ​ៗ​ច្រក​តំបន់​នេះ បាន​ដើរ​ទៅ​ដើរមក ដោយ​ពោល​ថា​ ដូចជា​អស់កម្លាំង​ខ្លាំង​ណាស់។

ប្រភព​យោធា​ដដែល​បាន​បន្ត​ថា​ លុះ​ប្រហែលជា​ម៉ោង​៣​ទៀបភ្លឺ ​ស្រាប់តែ​គេ​ឃើញ​បុរស​រូប​នេះ​ បាន​ដេក​ស្លាប់​នៅ​ក្បែរ​មាត់ច្រក​តំបន់​តែ​ម្ដង ​ដោយ​គេ​យល់​ថា​ ជនរងគ្រោះ​គឺ​ជា​ជនជាតិ​ខ្មែរ​ទើប​ក្រុម​យោធា​ទាំង​នោះ​បាន​ផ្ដល់​ព័ត៌មាន​តាមរយៈ​ទូរស័ព្ទ​មក​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ដែល​ឈរជើង​ក្នុង​តំបន់​នោះ​ឲ្យ​ទៅ​ទទួលយក​សព​មក​កាន់​ទឹកដី​កម្ពុជា​វិញ​ ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​ឆ្លើយ​តប​ឡើយ​ ទើប​គេ​ត្រូវ​ទុក​សព​នោះ​រហូតដល់​ភ្លឺ​តែ​ម្ដង​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រួមគ្នា និង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​នៅ​ក្នុង​តំបន់​នោះ​ផង​ ក្នុង​ការ​ចាត់ចែង​តាម​នីតិ​វិធី។

ក្រោយ​ពេល ​ត្រួតពិនិត្យ​ទើប​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជនរងគ្រោះ​មានឈ្មោះ ស្លេក ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ ដោយ​បាន​មក​រស់នៅ​ក្នុង​ភូមិ​គីឡូ​១៣​នេះ​ និង​ចេញចូល​ទៅមក​ក្នុង​ទឹកដី​ថៃ ប៉ុន្តែ​ជន​នេះ​គ្មាន​សាច់ញាតិ បងប្អូន​នោះ​ទេ គឺ​គេ​ជា​ជនអនាថា ហើយ​ចូលចិត្ត​សេព​គ្រឿង​ស្រវឹង​ជាទីបំផុត។ ដូច្នេះ​គេ​អាច​សន្និដ្ឋាន​បាន​ថា បណ្ដាល​មកពី​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ ហើយ​ពេលនេះ​គឺ​អាកាសធាតុ​មាន​កម្ដៅ​ក្ដៅ​ខ្លាំង​ផង​អាច​ធ្វើឲ្យ​ជនរងគ្រោះ​មាន​អាការៈ​ខ្យល់គរ៕

ប្រទះ​ឃើញ​មនុស្ស​ដេក​ស្លាប់​ក្នុង​ដី​ថៃ​ នៅ​ក្នុង​ច្រក​តំបន់​គីឡូ​១៣ /ប្រទះ​ឃើញ​មនុស្ស​ដេក​ស្លាប់​ក្នុង​ដី​ថៃ​ នៅ​ក្នុង​ច្រក​តំបន់​គីឡូ​១៣ /ប្រទះ​ឃើញ​មនុស្ស​ដេក​ស្លាប់​ក្នុង​ដី​ថៃ​ នៅ​ក្នុង​ច្រក​តំបន់​គីឡូ​១៣ /ប្រទះ​ឃើញ​មនុស្ស​ដេក​ស្លាប់​ក្នុង​ដី​ថៃ​ នៅ​ក្នុង​ច្រក​តំបន់​គីឡូ​១៣