ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ធ្វើ​សន្និសីទ​ស្ដីពី​សេចក្ដី​ព្រាងច្បាប់​សហជីព​ ដែល​មាន​សហជីព​៧៤​ចូលរួម

ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ធ្វើ​សន្និសីទ​ស្ដីពី​សេចក្ដី​ព្រាងច្បាប់​សហជីព​ ដែល​មាន​សហជីព​៧៤​ចូលរួមភ្នំពេញ ​៖ ​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១០​និង​៣០​នាទី​​ ​នៅ​ទន្លេបាសាក់​២ ​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​គាំទ្រ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សហជីព​ក្នុង​សិទ្ធិ​ការពារ​កម្មករ​និយោជិត ​និង​បញ្ហា​ប្រឈម​នៃ​សេចក្ដីព្រាង ​រួម​នឹង​ដំណោះស្រាយ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នេះ​ ប្រារព្ធ​ឡើង​ក្រោម​វត្តមាន​លោកស្រី​ទេព​គឹម​ វណ្ណា​រី​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​សហជីព​សរុប​៧៤​អង្គភាព ​រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ​ និង​អន្តរជាតិ​ចូលរួម​ផង​ដែរ៕
ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ធ្វើ​សន្និសីទ​ស្ដីពី​សេចក្ដី​ព្រាងច្បាប់​សហជីព​ ដែល​មាន​សហជីព​៧៤​ចូលរួម