លោក ​គោ​ស៊ុំ​ សារឿ​ត​ ចូលរួម​ដោះស្រាយ​ដី​ទំនាស់​ភូមិ​៣​ ក្នុង​ប្លុក​A​​

លោក ​គោ​ស៊ុំ​ សារឿ​ត​ ចូលរួម​ដោះស្រាយ​ដី​ទំនាស់​ភូមិ​៣​ ក្នុង​ប្លុក​A​​



បន្ទាយមានជ័យ ៖ នា​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​នេះ​ លោក គោ​ស៊ុំ​ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក ​លី​ សារី​ អភិបាលរង​ខេត្ត​បន្ទាយ​មាន​ជ័យ ​និង​ក្រុមការងារ​ជាច្រើន​នាក់ ​និង​ម្ចាស់​ដី​ទំនាស់​ចំនួន​១៣​នាក់​បាន​ចូលរួម​ដោះស្រាយ​ដី​ទំនាស់​ក្នុង​ភូមិ​៣ ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ​ក្នុង​ប្លុក​A​ ទទួល​បាន​ជោគជ័យ​។

ក្នុង​កិច្ចប្រជុំ​នោះ​ លោក គោ​ស៊ុំ​ សារឿ​ត​ បាន​មានប្រសាសន៍​ថា យោង​តាម​របាយការណ៍​របស់​ក្រុមការងារ​ថ្នាក់​ខេត្ត​ដែល​បាន​ចុះ​ធ្វើការ​វាស់វែង​កន្លងមក​ ស្ដីពី​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​កន្លងមក​ក្នុង​ការ​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​ ស្ថិត​ក្នុង​ភូមិ​៣​ក្នុង​ប្លុក A​ ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​ឯកសារ ​និង​បាន​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ក្រុមការងារ​បាន​ទទួល​ជោគជ័យ​។​ លោក​ គោ​ស៊ុំ​ សារឿ​ត​ បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​ដី​ទំនាស់​ក្នុង​ប្លុក​A​ នៅ​ខាង​មុខ​ទល់មុខ​បេន​ឡាន​ចាស់​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​រុះរើ​ និង​បាន​រំកិល​ក្បាលដី​ចូល​ល្វែង​ចូល​តាម​ប្លង់​បច្ចេកទេស​បាន​ចំនួន​៣០​គ្រួសារ ស្មើ​នឹង​៤០​ក្បាលដី ហើយ​ប្រជាពលរដ្ឋ​ដែល​បាន​រុះរើ​ហើយ​នោះ​កំពុង​ធ្វើការ​សាងសង់​ផ្ទះ​ល្វែង​មាន​ចំនួន​១៦​ល្វែង​នៅសល់​ប្រជាពលរដ្ឋ​ចំនួន​១​គ្រួសារ ​ស្មើ​នឹង​២​ក្បាលដី​ ពុំ​ទាន់​បាន​រំកិល​ចូល​ល្វែង​ដី​របស់​ឈ្មោះ ​ឈុន​ ផល្លា ​និង​ប្រពន្ធ​ឈ្មោះ ​ថោង​ គឹម​ហ៊ាង​ ក្បាលដី​នេះ​មាន​កិច្ចសន្យា​យល់ព្រម​រុះរើ​រំកិល​ក្បាលដី​តាម​ការរៀបចំ​របស់​ក្រុមការងារ​កន្លងមក ​តែ​រហូតមកដល់​សព្វថ្ងៃ​នេះ​ ពុំ​ទាន់​រុះរើ​តាម​កិច្ចសន្យា​នៅឡើយ​ទេ សព្វថ្ងៃ​ក្បាលដី​នេះ​កំពុង​ប្រគល់​ទៅ​ឲ្យ​សាលា​ដំបូង​ចាត់ការ​ឲ្យ​រុះរើ​តាម​កិច្ចសន្យា ​និង​នីតិ​វិធី​ច្បាប់​ហើយ​។​

លោក​បាន​បញ្ជាក់​ទៀត​ថា​ ចំណែក​ប្លុក​A​ខាងក្រោយ​វិញ នៅ​មាន​ទំនាស់​ច្រើន ​ហើយ​សព្វថ្ងៃ​នេះ​ក្រុម​ការងារ​កំពុងតែ​ដោះស្រាយ​បន្ត​។ ​ចំណែក​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ដី​ចម្ការ​ត្រកួន​ចំនួន​៩​គ្រួសារ​ដែល​នៅសល់​ពុំ​ទាន់​បាន​ដោះស្រាយ​នោះ​ ប្រជាពលរដ្ឋ​ទាំង​៩​គ្រួសារ​បាន​យល់ព្រម​ទទួល​យក​ដី​តាម​ការ​ដោះស្រាយ​របស់​ក្រុមការងារ​ខេត្ត​បាន​ធ្វើ​កិច្ចសន្យា​រួចរាល់​អស់ហើយ​ដែរ​៕លោក ​គោ​ស៊ុំ​ សារឿ​ត​ ចូលរួម​ដោះស្រាយ​ដី​ទំនាស់​ភូមិ​៣​ ក្នុង​ប្លុក​A​​
លោក ​គោ​ស៊ុំ​ សារឿ​ត​ ចូលរួម​ដោះស្រាយ​ដី​ទំនាស់​ភូមិ​៣​ ក្នុង​ប្លុក​A​​

លោក ​គោ​ស៊ុំ​ សារឿ​ត​ ចូលរួម​ដោះស្រាយ​ដី​ទំនាស់​ភូមិ​៣​ ក្នុង​ប្លុក​A​​

លោក ​គោ​ស៊ុំ​ សារឿ​ត​ ចូលរួម​ដោះស្រាយ​ដី​ទំនាស់​ភូមិ​៣​ ក្នុង​ប្លុក​A​​

លោក ​គោ​ស៊ុំ​ សារឿ​ត​ ចូលរួម​ដោះស្រាយ​ដី​ទំនាស់​ភូមិ​៣​ ក្នុង​ប្លុក​A​​