ម៉ា នី​កា ផ្ដើម​មាន​ទឹកមាត់​លេប​ឡើងវិញ​ ក្រោយ​ស្ងប់ស្ងាត់​មួយសន្ទុះ​ធំ​

ម៉ា នី​កា ផ្ដើម​មាន​ទឹកមាត់​លេប​ឡើងវិញ​ ក្រោយ​ស្ងប់ស្ងាត់​មួយសន្ទុះ​ធំ​

ភ្នំពេញ ​៖​ ខណៈ​ពេល​ប្រជាប្រិយភាព ​និង​កេរ្តិ៍ឈ្មោះ​ កំពុងតែ​បោះជំហាន​ទៅមុខ​ជាថ្មី​ឡើងវិញ​ តារា​សម្ដែង​ស្រី​ចង្កា​ស្រួច​ កញ្ញា ម៉ា​នី​កា បច្ចុប្បន្ន​មានឱកាស​ច្រើន​ដើម្បី​ឆក់​យក​ទីផ្សារ​សិល្បៈ​តាមរយៈ​នៃ​ការ​បង្ហាញ​សមត្ថភាព​តួ​សម្ដែង​ក្នុង​ខ្សែភាពយន្ត​នៅ​តាម​បណ្ដា​ផលិតកម្ម​តូច​ធំ ក៏ដូចជា​តាម​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន។

ការ​បោះ​ជំហាន​ទៅ​ជា​មួយ​នឹង​អាជីព​ជា​អ្នកសិល្បៈ​នេះហើយ​បានធ្វើ​ឲ្យ​តារា​សម្តែង​ស្រី​សម្បុរ​ស្រអែម​ស្រស់​ កញ្ញា ម៉ា​នី​កា កំពុង​តែ​មាន​ហាងឆេង​ឡើងវិញ​សម្រាប់​ទីផ្សារ​ក្នុងស្រុក ​និង​ក្រៅ​ស្រុក​ពេលនេះ។

គេ​នៅ​ចាំ​បាន​ថា ចាប់​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥​ តារា​សម្ដែង​ស្រី ​នាង ម៉ា នី​កា បាន​និង​កំពុង​បញ្ហា​ញ​វត្តមាន​ជាច្រើន​តាមរយៈ​ការ​សម្ដែង​ខ្សែ​ភាពយន្ត​រឿង​ភាគ និង​សាច់រឿង​ដុំ ហើយ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​នានា ​និង​នៅ​តាម​បណ្ដា​រោងកុន​មួយ​ចំនួន​ទៀត​។​

តារា​សម្តែង​ប្រៀប​បី​ដូចជា​បុប្ផា​ក្រពុំ​ កញ្ញា ម៉ា នី​កា បាន​និយាយ​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​តាម​សា​អេឡិចត្រូនិក​នា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦​ថា ​សព្វថ្ងៃ​សម្រាប់​អាជីព​សម្ដែង​របស់​នាង​ហាក់​កំពុង​មានការ​មមាញឹក​ជាថ្មី​ក្នុង​ការ​ចេញ​ថត​ដូច​មុនៗ​ដដែល​។​ ទន្ទឹមនឹងនេះ​បច្ចុប្បន្ន​នាង​ក៏​ក្តោប​បាន​ឱកាស​សម្តែង​ខ្សែ​រឿង​ថ្មី​មួយទៀត​មាន​ចំណងជើង​ថា នេះ​ឬ​និស្ស័យ​ស្នេហ៍ ។

កញ្ញា ម៉ា នី​កា បាន​បន្ត​ថា សាច់រឿង​ថ្មី​នេះ​ចាប់ផ្ដើម​ថត​ជា​បណ្តើរៗ​ និង​បាន​មួយ​ភាគ​ហើយ​។​ ម្យ៉ាងទៀត​ទោះបីជា​នៅ​ក្នុង​ផ្ទៃ​សាច់រឿង​នេះ​នាង​មិនបាន​តំណែង​តួ​ឯក​ក៏ដោយ ​ក៏​នា​នៅតែ​ពេញចិត្ត​រីករាយ​សម្តែង​ជានិច្ច​។​ ខ្សែ​រឿង​ថ្មី​នេះ​អ្នកដឹកនាំ​តម្រូវ​ឲ្យ​នាង​សម្តែង​ធ្វើជា​តួ​កម្សត់ ត្រូវ​គេ​ធ្វើបាប​រហូត។

ទោះ​ថត​ហត់​យ៉ាង​ណា​ក៏​ត្រូវ​តែ​តស៊ូ​ដែរ ព្រោះ​ជា​ការ​ងារ​ដែល​ខ្ញុំ​ស្រលាញ់ ​សង្ឃឹមថា​ពុក​ម៉ែ​បងប្អូន នឹង​គាំទ្រ​ឲ្យ​តម្លៃ​ទៅលើ​វិស័យ​ភាពយន្ត​ខ្មែរ ​ដើម្បី​ឲ្យ​កាន់តែ​មាន​សន្ទុះ​ជាង​នេះ​ត​ទៅ​មុខ​ទៀត។ ​នេះ​ជា​ការ​ថ្លែង​ចុង​ក្រោយពី​សំណាក់​តារា​សម្ដែង​កញ្ញា ម៉ា នី​កា។

គួរ​រម្លឹក​ថា ​កញ្ញា ម៉ា នី​កា ក្រោយពី​ល្បីឈ្មោះ​គួរសម​តាមរយៈ​ការ​សម្តែង​ភាពយន្ត​ទាំង​ខ្នាត​តូច ​និង​ខ្នាត​ធំ​ឲ្យ​បណ្តា​ផលិតកម្ម​ដែល​ធ្លាប់បាន​ចាក់​ផ្សាយ​លើ​ស្ថានីយ​ទូរទស្សន៍​នានា​មក​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដាក់​ការចាប់អារម្មណ៍​ខ្លាំង​រាល់​សកម្មភាព​ក្នុង​វិស័យ​សិល្បៈ​ ព្រមទាំង​រឿងរ៉ាវ​ឯកជន​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​ជីវិត​ស្នេហា​ក្រៅ​ឆាក​ ខណៈ​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ក៏បាន​ដាក់​ការ​ចាប់​អារម្មណ៍​ តែង​សរសេរ​ចុះផ្សាយ​ផង​ដែរ​នោះ​៕