សមត្ថកិច្ច​ប៉ូលិស​បន្ទាយ​អំពិល ចុះ​បំពេញ​បែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​

សមត្ថកិច្ច​ប៉ូលិស​បន្ទាយ​អំពិល ចុះ​បំពេញ​បែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦ លោក​វរសេនីយ៍ទោ ហម ភារ​ម្យ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ដឹកនាំ​កម្លាំង​ក្រុមការងារ​អត្តសញ្ញាណប័ណ្ណ ចុះ​បំពេញ​បែប​បទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​យោង​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្ដមសេនីយ៍​ត្រី ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឲ្យ​ដាក់​ទីតាំងនៅ​សាលាឃុំ នៅ​ក្នុង​មួយ​ឃុំ​មាន​រយៈពេល​៧​ថ្ងៃ ហើយ​បាន​ចប់​២​ឃុំ នេះ​ជា​ឃុំ​ទី​៣​ដែល​កំពុង​ដំណើរការ​ធ្វើ​។​

លោក​វរសេនីយ៍ទោ ហម ភារ​ម្យ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​បាន​បន្ត​ទៀត​ថា នៅ​ពេលនេះ​បន្ថែម​រយៈពេល​៧​ថ្ងៃ​ទៀត​ក្នុង​មួយ​ឃុំ បន្ទាប់ពី​យុទ្ធនាការ​ចុះ​បំពេញ​បែបបទ​ដល់​មូលដ្ឋាន​ភូមិ/ឃុំ ផ្ទាល់​អស់​រយៈពេល​៥​ខែ ហើយ​ទុក​ឱកាស​ដល់​បងប្អូន​ដែល​ចំណាកស្រុក​នៅ​ឆ្ងាយ បាន​មក​ធ្វើ​គ្រប់​ៗ​គ្នា​៕