ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​ ស្ដីពី​គោលការណ៍​ណែនាំ​សាលា​មេត្រី​បរិស្ថាន​នៅ​កម្ពុជា

ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​ ស្ដីពី​គោលការណ៍​ណែនាំ​សាលា​មេត្រី​បរិស្ថាន​នៅ​កម្ពុជា



ភ្នំពេញ ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦​ នេះ​ ក្រសួងបរិស្ថាន ​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​ថ្នាក់​ជាតិ ស្ដីពី​គោលការណ៍​ណែនាំ​សាលា​មេត្រី​បរិស្ថាន​នៅ​កម្ពុជា ក្រោម​អធិបតីភាព​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន។

ការ​រៀបចំ​សិក្ខាសាលា​នេះ​មាន​គោលបំណង​ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ លើ​សេចក្ដី​ណែនាំ​ចុង​ក្រោយ​ គោលការណ៍​ណែនាំ​សាលា​មេត្រី​បរិស្ថាន​នៅ​កម្ពុជា ​សំដៅ​លើក​កម្ពស់​ការអប់រំ​បរិស្ថាន ​តាមរយៈ​ការ​បញ្ជ្រាប​សកម្មភាព​អប់រំ​បរិស្ថាន ​នៅ​តាម​សាលា​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា​ដើម្បី​លើក​កម្ពស់​គុណភាព​បរិស្ថាន​ ការងារ​អភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព។

សិក្ខាសាលា​នេះ​នឹង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ក្រសួង​អប់រំ​យុវជន និង​កីឡា មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត​ សាលា​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា ​រួម​ទាំង​អង្គការ​ដៃគូ​ពាក់ព័ន្ធ៕

ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​ ស្ដីពី​គោលការណ៍​ណែនាំ​សាលា​មេត្រី​បរិស្ថាន​នៅ​កម្ពុជា