រថយន្ត​បុក​ម៉ូតូ ស្លាប់​១ របួស​១

រថយន្ត​បុក​ម៉ូតូ ស្លាប់​១ របួស​១



កណ្ដាល ៖ បុរស​ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀត​របួស​ធ្ងន់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​ម៉ូតូ​បុក​គ្នា​នៅ​ថ្ងៃ​ទី​២៣​ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​២០​និង​១៥​នាទី ​ចំណុច​ផ្លូវ​លេខ​១១០​ ភូមិ​ព្រែ​កតា​តិ​ន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល។

នគរបាល​ចរាចរណ៍​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​០១​នាក់​(​ស្លាប់​) ឈ្មោះ ​ចក់ អី​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូ​រំចេក ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​។ ​ឯ​ម្នាក់ទៀត​រង​របួស​ឈ្មោះ ​ខោល ធឿន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​ព្រែក​តាន​ប់ ​ឃុំ​កំពង់ស្វាយ​ជាមួយគ្នា​រង​របួស​ធ្ងន់​។​ ចំពោះ​អ្នកបើកបរ​រថយន្ត​គេច​ខ្លួន​បាត់​បន្សល់​ទុក​នូវ​មធ្យោបាយ​បង្ក​។

នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា​ នៅ​ម៉ោង​២០​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​២៣ ខែ​មីនា​ ឆ្នាំ​២០១៦ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​MIGHTY ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-4258 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​) បាន​បើកបរ​ពី​ត្បូង​មក​ជើង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AY-5300 បើកបរ​ដោយ​ឈ្មោះ​ ចក់ អី​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូ​រំចេក ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​) រួម​ដំណើរ​ជាមួយ​ឈ្មោះ ​ខោល ធឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នុប ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (​របួសធ្ងន់​) ធ្វើ​ដំណើរ​ពី​ជើង​មក​ត្បូង បណ្ដាល​ឲ្យ​ដួល​ស្លាប់​ និង​របួស។ ចំណែក​ម៉ូតូ​និង​រថយន្ត​ខូចខាត​ស្រាល ហើយ​អ្នក​បើក​រថយន្ត​បាន​បញ្ឈប់​រថយន្ត​ទុកចោល​នៅ​ក្បែរ​កន្លែង​កើតហេតុ ហើយ​រត់​គេចខ្លួនបាត់​តែម្តង។​ បច្ចុប្បន្ន សាកសព​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​អ្នក​រងរបួស​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ៕