ក្រសួង​ព័ត៌មាន​បើក​កិច្ចប្រជុំ​ស្វែង​រក​ការ​គាំទ្រ​ស្ដីពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង

ក្រសួង​ព័ត៌មាន​បើក​កិច្ចប្រជុំ​ស្វែង​រក​ការ​គាំទ្រ​ស្ដីពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង



ភ្នំពេញ ​៖​ នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ បាន​រៀបចំ​កិច្ចប្រជុំ​ស្វែងរក​ការ​គាំទ្រ​ស្ដីពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង។

កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​លោក ជា ច័ន្ទ​បរិបូរ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ក្នុង​គោលបំណង​ស្វែងរក​ការ​គាំទ្រ​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង ដើម្បី​មាន​វិធានការ​ ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ដូចជា​វិធានការ​ដំឡើង​ពន្ធ វិធានការ​ហាម​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង វិធានការ​កំហិត​ការ​លក់​គ្រឿង​ស្រវឹង និង​វិធាន​ការកំណត់​អាយុ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ជាដើម៕

ក្រសួង​ព័ត៌មាន​បើក​កិច្ចប្រជុំ​ស្វែង​រក​ការ​គាំទ្រ​ស្ដីពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង