សាធារណការ​រាជធានី​កំពុង​ដាំ​ដើម​តែ​នៅ​សួន​កណ្ដាល​ផ្លូវ​២០០៤ រួម​នឹង​ការ​រៀប​ការឺឡា​សម្រេច​បាន​៨០%​ហើយ

សាធារណការ​រាជធានី​កំពុង​ដាំ​ដើម​តែ​នៅ​សួន​កណ្ដាល​ផ្លូវ​២០០៤ រួម​នឹង​ការ​រៀប​ការឺឡា​សម្រេច​បាន​៨០%​ហើយ

ភ្នំពេញ ​៖​ ផ្លូវ​លេខ​២០០៤ ឬ​ផ្លូវ ស​ ឡា ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ឯកភាព​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​បញ្ឈប់​កិច្ចសន្យា​យក​កម្រៃ​រថយន្ត​គ្រប់​ប្រភេទ ​ដែល​ឆ្លងកាត់ និង​បាន​ប្រគល់​សិទ្ធិ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ទទួលខុសត្រូវ​គ្រប់គ្រង ​កែ​លម្អ​នោះ មកដល់ពេលនេះ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​បាន​និង​កំពុង​ដាំ​ដើម​តែ នៅ​សួន​កណ្ដាល​ផ្លូវ​នេះ​ និង​បាន​រៀប​កា​រឺ​ឡា​សម្រេច​បាន ​៨០%​ហើយ​ដែរ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៣​ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ​ មន្ទីរ​សាធារណការ​រាជធានី​ បាន​និង​កំពុង​ដាំ​ដើម​តែ ​នៅ​សួន​កណ្ដាល​ផ្លូវ​លេខ​២០០៤ ឬ​ផ្លូវ ស ឡា និង​បាន​រៀប​កា​រឺ​ឡា​សម្រេច​បាន​៨០%។ ក្នុង​ថ្ងៃ​នេះ​ដែរ ​ក៏បាន​បោសសំអាត​​កើប​ដី​នៅ​ផ្លូវ​លេខ​២០០៤ ឬ​ផ្លូវ ស ឡា នេះ​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា កំណាត់​ផ្លូវ​៣៧១​ និង​ផ្លូវ​២០០៤​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ឯកភាព​ឲ្យ​សាលា​រាជធានី​ភ្នំពេញ បញ្ឈប់​កិច្ចសន្យា​យក​កម្រៃ​រថយន្ត​គ្រប់​ប្រភេទ ឆ្លងកាត់​ផ្លូវ​ទាំង​២​នេះ​ ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ​ឆ្នាំ​២០១៥​កន្លង​ ដោយ​សាលា​រាជធានី​ភ្នំពេញ​នឹង​ទទួលខុសត្រូវ​គ្រប់គ្រង កែ​លម្អ​ឲ្យ​បាន​ល្អ​ប្រសើរ​សមស្រប​ទៅតាម​លក្ខណៈ​ស្តង់ដារ បច្ចេកទេស ដើម្បី​ដាក់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ៕