ពេលវេលា គឺជា​អ្វីដែល​យើង​ត្រូវ​ការ​បំផុត ប៉ុន្តែវា​គឺ​ជា​អ្វី​ដែល​យើង​ប្រើ​ខ្ជះ​ខ្ជាយ​បំផុត​ផង​ដែរ

ពេលវេលា គឺជាអ្វីដែលយើង​ត្រូវ​ការ​បំផុត ប៉ុន្តែវា​គឺ​ជា​អ្វី​ដែល​យើង​ប្រើ​ខ្ជះ​ខ្ជាយ​បំផុត​ផង​ដែរ។ ពេលវេលា ស្មើនឹង​ជីវិត ដូច្នេះ ខ្ជះ​ខ្ជាយ​ពេល​វេលា និង​ជីវិត​របស់​អ្នក ឬធ្វើ​ជា​ម្ចាស់​លើពេល​វេលា និង​ជីវិត​របស់​អ្នក។ ពេលវេលា គឺជា​វត្ថុ​ដែល​មាន​តំលៃ​បំផុត​ដែល​មនុស្ស​ម្នាក់​អាច​ចំណាយ​បាន។ ពេលវេលា គឺជា​ប្រភព​ដ៏មាន​តំលៃ​បំផុត​របស់​យើង ប៉ុន្តែ​យើង​ប្រើ​ប្រាស់​វា​ដោយ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់។

ដើម្បីអាចជួយ​​​យើង​ឲ្យ​​ប្រើ​ប្រាស់​ពេល​វេលា​ប្រកប​ដោយ​គតិបណ្ឌិត គឺយើងតាមដានពេលវេលា ដូចតទៅ៖

១.អ្នកនឹងដឹងយ៉ាងពិត​ប្រាកដ​ថា ពេលវេលា​របស់អ្នក​អស់​ទៅ​ណា​ខ្លះ ប្រសិន​បើ​អ្នក​ដូច​ខ្ញុំ ប្រហែល​ជា​អ្នក​តែង​តែ​ឆ្ងល់​ថា តើពេល​ពេល​វេលា​របស់​អ្នក​ទៅ​ណា​អស់។ ភ្លាមៗ​នោះ​អ្នក​ទៅ​ដល់​ចុង​បញ្ចប់​នៃ​ថ្ងៃ ហើយ​ឆ្ងល់​ថា​ហេតុ​អ្វី​អ្នក​បាន​សំរេច​ការ​ងារ​តិច​តួច​ទៅ​វិញ។ មិន​អី​ទេ ការ​តាម​ដាន​ពេល​វេលា អាច​ជួយ​អ្នក​បាន។ អ្នក​នឹង​ដឹង​យ៉ាង​ច្បាស់ពី​សកម្មភាព​អ្វី​ដែល​អ្នកបាន​ចំណាយ​ពេល​របស់​អ្នក​លើ​វា ហើយ​រយៈពេល​ប៉ុន្មាន។

២.អ្នក​អាច​សំគាល់​តំបន់​នៃ​ការវិវឌ្ឍ​របស់​អ្នក បន្ទាប់ពី​ដឹងថា​ពេល​វេលា​របស់​អ្នក​ទៅ​ណា​ ហើយ​អ្នក​អាច​ធ្វើការ​សំគាល់​លើ​ផ្នែក​វិឌ្ឍន៍​របស់​អ្នក ដោយ​គ្រាន់​តែ​ប្រៀប​​ធៀប​​ពេល​វេលាជាក់​ស្តែង​ដែល​អ្នក​ចំណាយ​លើ​សកម្មភាព​នីមួយៗ ជា​មួយ​នឹង​អ្វី​ដែល​អ្នក​គិត​ថា​ជា​បរិមាណ​ល្អ​បំផុត​សំរាប់​វា​មួយៗ។ បរិមាណ​នៃ​ពេល​វេលា​ជាក់​ស្តែង​ដែល​លើស​ពេល​វេលា​គំរូរ​បស់​អ្នក​គឺ ជា​តំបន់​នៃ​ការវិវឌ្ឍ​របស់​អ្នក។ នេះ​គឺ​ជា​កន្លែង ដែល​អ្នក​ខ្ជះ​ខ្ជាយ​ពេល​វេលា​របស់​អ្នក។ រឿង​រ៉ាង​ជាក់​ស្តែង​តែ​ម្យ៉ាង​គត់​ដែល​ធ្លាក់​ដល់​ផ្នែក​នេះ គឺ​ពេលទំនេរ។ ព្យាយាម​កាត់​បន្ថយពេល​ទំនេរ​របស់​អ្នក ពេល​ណា​ក៏ដោយ​តាម​ដែល​អាច​ធ្វើ​បាន។ ដូច​គ្នា​ដែរ​ចំពោះ​រាល់​សកម្មភាព​ដែល​រយៈពេល​ប្រើ​ប្រាស់ គឺ​តិច​ជាង​ពេល​វេលា​គំរូ​របស់​អ្នក។ ទាំង​នេះ​គឺ​ជា​សកម្មភាព​ដែល​អ្នក​មិន​បាន​វិនិយោគ​ពេល​វេលា​គ្រប់​គ្រាន់។

៣.អ្នកអាច​លៃពេល​ទុក​សំរាប់​អ្នក​អាច​បន្ត​ទៅ​មុខ​ទៀត ដោយ​ធ្វើការ​លៃ​លក​ពេល​វេលា​របស់​អ្នក​សំរាប់​សកម្មភាព​នីមួយៗ​នៅ​ផ្តើម​ថ្ងៃរះ ឬ​មុន​យប់។ ក្នុង​ករណី​នេះ អ្នក​កំណត់​ចំនួន​ពេល​វេលា​ជាក់​លាក់​សំរាប់​សកម្មភាព​នីមួយៗ និង​ពិនិត្យ​ខ្លួន​អ្នក មិន​ត្រូវ​ចំណាយ​ពេល​ច្រើន ឬតិច​ជាង​ពេល​ដែល​អាច​រក​បាន​នោះ​ទេ។

៤.អ្នកនឹងមានទំនួលខុសត្រូវ នេះគឺ​ជា​ប្រយោជន៍​ផ្សេង​ទៀត​នៃ​ការ​តាម​ដាន​ពេលវេលា ដែល​អាច​មិន​ត្រូវ​បាន​មើល​ឃើញ​នៅ​ពេល​ចាប់​ផ្តើម។ ខ្ញុំអាច​យល់​ដឹង​ពីវា​តែ​ម្យ៉ាង​គត់ បន្ទាប់​ពីខ្ញុំ​ប្រើ​ប្រាស់​វា។ ការ​តាម​ដាន​ពេល​វេលា​ផ្តល់ឲ្យ​អ្នក​នូវ​ទំនួល​ខុស​ត្រូវ​នៃ​ការ​ប្រើ​ប្រាស់​ពេល​វេលា​របស់​អ្នក។ ហេតុ​អ្វី? ព្រោះ​អ្នក​ត្រូវ​ធ្វើ​របាយ​ការណ៍ ពី​ការ​ប្រើប្រាស់​ពេល​វេលា​របស់​អ្នក។ វា​គឺ​ដូច​ទៅ​នឹង​អ្វី ដែល​អ្នក​ត្រូវ​តែ​ធ្វើ​របាយ​ការណ៍ ការ​ប្រើ​ប្រាស់​ពេល​វេលា​របស់​អ្នកឲ្យ​ចៅ​ហ្វាយ​នាយ​អ្នក​ចឹង គ្រាន់​តែ​ករណី​នេះ ចៅហ្វាយ​នាយ​នោះ គឺជា​រូប​អ្នក​ផ្ទាល់។

៥.អ្នក​ទំនង​ជា​នឹងមិន​​ធ្វេស​ប្រហែស​នោះ​ទេ ប្រសិន​បើអ្នក​ប្រើ​ប្រាស់ “អ្នក​តាម​ដាន​ពេល​វេលា” អ្នក​ត្រូវ​តែ​រាយ​ការណ៍​ពីគោល​បំណង​នៃ​ពេល​វេលា​ដែល​អ្នក​ចំណាយ​ឲ្យ​បាន​ច្បាស់​លាស់។ ឧទាហរណ៍ អ្នក​រាយ​ការណ៍​ថា ពេល​នេះ​គឺ​ជា​ពេល​អាន​សៀវភៅ ហើយ​ដាក់​វា​ទៅ​ក្នុង “អ្នក​តាម​ដាន​ពេល​វេលា”។ “អ្នក​តាម​ដាន​ពេល​វេលា” នឹង​ចាប់​ផ្តើម​រាប់​ពេល​វេលាដែល​អ្នក​ចំណាយ​ក្នុង​ការ​អាន​សៀវភៅ។ ដោយ​អ្នក​មាន​គោល​បំណង​ច្បាស់​លាស់​ក្នុង​ចិត្ត អ្នក​ទំនង​ជា​នឹង​មិន​ធ្វេស​ប្រហែស​នោះ​ទេ ដោយ​អ្នក​យល់​ដឹង​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ឥឡូវនេះ​ហើយ៕

ប្រភព៖express

  • ពេលវេលា គឺជា​អ្វីដែល​យើង​ត្រូវ​ការ​បំផុត ប៉ុន្តែវា​គឺ​ជា​អ្វី​ដែល​យើង​ប្រើ​ខ្ជះ​ខ្ជាយ​បំផុត​ផង​ដែរ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ជីវិតនិងសង្គម
Tags: