អាមេរិក​បាន​ប្រកាស​ផ្ដល់​រង្វាន់​​១០ម៉ឺន​ដុល្លារ​ សម្រាប់​អ្នក​​អាច​​វែក​មុខ​ Hacker ពួក​ ISIS

សហរដ្ឋអាមេរិក​បាន​ប្រកាស​ដល់​សាធារណៈ​ជន​ទូ​តាំង​ពិភពលោក​ឲ្យ​ដឹង​ថា​ពួក​គេ​នឹង​ផ្ដល់​រង្វាន់​ជា​ទឹក​ប្រាក់​ប្រមាណ​ ​១០ម៉ឺនដុល្លារ​សម្រាប់​អ្នក​ណា​ដែល​អាច​ផ្ដល់​ដំណឹង​ដើម្បី​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​នៃ​សមាជិក​ ​Hacker​ ​របស់​ពួក​ ​ISIS​​។​

ដោយ​ក្នុង​នោះ​ ​Hacker​ ​ឬ​​គេ​ហៅ​ថា​ពួក​ទាហាន​អេឡិចត្រូនិក​ចំនួន​ ៣នាក់​ត្រូវ​បាន​គេ​តាម​រក​។​ ​ដែល​មាន​ដូច​ជា​ ​Ahmad Umar Agha អាយុ ២២ឆ្នាំ Firas Dardar អាយុ ២៧ឆ្នាំ និងPeter Romar អាយុ ៣៦ឆ្នាំ។

គូស​បញ្ជាក់​ផង​ដែរ​ថា​ Hacker ទាំង​បី​អ្នក​នេះ​ធ្លាប់​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​គណនី Twitter របស់​មន្ត្រី​អាមេរិក​ជា​ច្រើន​ ​ហើយ​ពួក​គេ​ក៏​ធ្លាប់​គំរាម​បំផ្ទុះ​សេតវិមាន​របស់​អាមេរិក​ផង​ដែរ​។​ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សូម្បី​គេហទំព័រ​ធំៗ​មួយ​ចំនួន​ដូច​ជា​ ​Reuters, AP, CNN, Time, The Washington Post, , Vice, Human Rights Watch, Harvard University, NASA , US Marine និង Microsoft ក៏​ធ្លាប់​ត្រូវ​បាន​ ​Hacker ទាំង​បី​នេះ​ធ្វើ​ការ​វាយ​ប្រហារ​បាន​សម្រេច​ផង​ដែរ​៕​

ប្រភព៖​sabay

  • អាមេរិក​បាន​ប្រកាស​ផ្ដល់​រង្វាន់​​១០ម៉ឺន​ដុល្លារ​ សម្រាប់​អ្នក​​អាច​​វែក​មុខ​ Hacker ពួក​ ISIS已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ជីវិតនិងសង្គម
Tags: