បុរស ៤៤ ឆ្នាំ​ឲ្យនារី​រកស៊ី​ផ្លូវ​ភេទ​សម្ពោធ​លិង្គ​សិប្ប​និម្មិត​របស់​ខ្លួន​

បុរសវ័យ ៤៤ ឆ្នាំ​ដែល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​អូស​ជាង ៥០០ ម៉ែត្រ​រហូត​ដាច់​លិង្គ​កាលពី​កុមារភាព​នៅ​ឆ្នាំ ១៩៧៨ នោះ​ ទើបតែ​បានស្គាល់​ការ​រួមរ័ក​ជា​លើក​ដំបូង​ក្នុង​ឆាកជីវិត​ជាមួយ​នារី​រកស៊ី​ផ្លូវភេទ​ ដោយ​សមរភូមិ​លើគ្រែ​នេះ​អូស​បន្លាយ​រហូត​ដល់ទៅ​ជិត ២ ម៉ោង​ឯណោះ។

លោក ម៉ូហាមេដ អាបាដ មក​ពី​ក្រុង​អេឌីនប៊ើក ប្រទេស​ស្កុតឡេន ទទួល​បាន​ការ​វះកាត់​ភ្ជាប់​លិង្គ​សិប្ប​និម្មិត​នៅ​ឆ្នាំ ២០១២ មក​ម្ល៉េះ តែ​លោក​ទើបតែ​មាន​ឱកាស​ប្រើអាវុធ​នេះជា​លើក​ដំបូង​ជាមួយ​ស្រី​ស្រស់​វ័យ ៣៥ ឆ្នាំនាង​ ឆាឡូត រ៉ូស ក្រោយ​ពីក្រុម​គ្រូពេទ្យ​ផ្ដល់​ភ្លើង​ខៀវ​ឲ្យលោក​សាក​រួមភេទ។

បុរសពោះ​ម៉ាយ​ដែលធ្លាប់​រៀបការ​បាន ៣ ឆ្នាំ និង​លែងលះ​គ្នាក្រោយ​ធ្លាយ​អាថ៌​កំបាំង​បាត់បង់​ប្រដាប់​បន្ត​ពូជ​រូបនេះ​បាន​ប្រាប់​វេបសាយ New Day ថា៖«ខ្ញុំរង់​ចាំថ្ងៃ​ជម្រុះ​ព្រហ្មចារី យូរ​ហើយ​ តាំងពី​ខ្ញុំធំពេញ​កំលោះ​អាយុ ១៨ ឆ្នាំ។ ខ្ញុំពិត​ជាសប្បាយ​ចិត្ត​ណាស់​»។

នារី​ដែល​បាន​ប៉ះពាល់​អាវុធ​សិប្បនិម្មិត​របស់លោក​ ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​មេម៉ាយ​កូនពីរ​ឈ្មោះ ឆាឡូត រ៉ូស។ នាង​មាន​ជំនាញ​ខាង​ផ្ដល់​សេវា​សិច​បំពេញ​ចិត្តភ្ញៀវ​ជា​ជន​ពិការ។ រាត្រី​ដំបូង​នៅ​សណ្ឋាគារ​សិន​ត្រល​ឡុងដុង លោក ម៉ូហា​មេដ ពិតជា​ជ្រួល​ច្របល់​ភ័យអរ រហូត​ធ្វើឲ្យ​លិង្គ​សិប្បនិម្មិត​របស់​លោកដំណើរ​ការ​រអាក់រអួល។

បុរស ៤៤ ឆ្នាំ​ឲ្យនារី​រកស៊ី​ផ្លូវ​ភេទ​សម្ពោធ​លិង្គ​សិប្ប​និម្មិត​របស់​ខ្លួន​

បុរស ៤៤ ឆ្នាំ​ឲ្យនារី​រកស៊ី​ផ្លូវ​ភេទ​សម្ពោធ​លិង្គ​សិប្ប​និម្មិត​របស់​ខ្លួន​

ប៉ុន្តែ​ ការ​សាកល្បង​បញ្ជាលិង្គ​ដោយ​ចុច​ប៊ូតុង​លើក​ទីពីរ ទទួល​បាន​ជោគជ័យ ហើយ​នាង ឆាឡូត រ៉ូស ក៏​ពេញចិត្ត​នឹង​អាវុធ​សិប្បនិម្មិត​របស់​លោកដែរ នាំឲ្យ​ប្រតិបត្តិការ​លើ​គ្រែដ៏​ក្ដៅ​គគុក​ប្រើ​ពេល​រហូត​ដល់ទៅ ១ ម៉ោងនិង ៤៥ នាទី​។

នាង ឆាឡូត ទទួល​បាន​កម្រៃ​សេវា ២៣០ ដុល្លារ ប៉ុន្តែនាង​​រំឭក​ពីបទ​ពិសោធ​រួមភេទ​ជាមួយ​លោក ម៉ូហាមេដ​ ថា៖ «ខ្ញុំ​ធ្លាប់​ឆ្លងកាត់​បុរស​មិន​តិច​ជាង ១០០០ នាក់ទេ ប៉ុន្តែ​នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ខ្ញុំបាន​ស្គាល់សិច​ជាមួយ​បុរស​លិង្គ​សិប្បនិម្មិត»។

ក្រោយពី​រួមភេទ​ជោគជ័យ​ដោ​យប្រើ​លិង្គ​សិប្បនិម្មិត​កែកុន​ដោយ​ជាស្បែក​ដើម​ដៃយក​មក​រុំនោះ​ លោក ម៉ូហាមេដ បាន​ថ្លែង​យ៉ាង​មោទនភាព​ថា៖ «ខ្ញុំ​ទើបតែ​មាន​អារម្មណ៍​ថាខ្លួន​ពិតបុរស​ពេញ​លក្ខណៈ។ ខ្ញុំសង្ឃឹម​ថា​នឹង​បាន​រៀបការ​បង្កើត​កូនពីរ​នាក់»។

បើទោះ​ជាលិង្គ​សិប្បនិម្មិត​របស់​លោក​អាចបញ្ជា​ឲ្យ​ឡើង​រឹង ឬ​ទន់បាន​ដោយ​ចុចប៊ូតុង​នៅ​ម្ដុំពង​ស្វាស​មិនដូច​របស់​ធម្មជាតិក្ដី​ ក៏​លោក វេជ្ជបណ្ឌិត​ នីម គ្រីស្តូហ្វើ អ្នកជំនាញ​វះកាត់​តលិង្គ​សិប្ប​និម្មិត​ឲ្យលោក ម៉ូហាមេដ បាន​អះអាង​​ថា៖ «លិង្គនេះ​អាច​បញ្ជា​ឲ្យវារឹង​ ឬទន់​ដោយ​គ្រាន់តែ​ចុច​ប៊ូតុង ហើយ​ម្ចាស់វា​ក៏មាន​ឱកាស​បន្ត​ពូជពង្ស​បានដែរ»៕​

ប្រភព៖ postkhmer

  • បុរស ៤៤ ឆ្នាំ​ឲ្យនារី​រកស៊ី​ផ្លូវ​ភេទ​សម្ពោធ​លិង្គ​សិប្ប​និម្មិត​របស់​ខ្លួន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ជីវិតនិងសង្គម
Tags: