ទៅជួបជាមួយនិងស្រី្ដដែលមានសក់វែងជាងគេ…

ស្រ្តីម្នាក់ឈ្មោះថា Asha Mandela ដែលទើបតែស្គាល់​ជាមួយនិងស្វាមីថ្មីម្នាក់ទៀតរបស់​ខ្លួនមានឈ្មោះ Emmanuel Chege ដែល​លោក​​បានលះបង់​ពេលវេលារបស់​​លោកសំរាប់​​ថែ​ទាំ សក់របស់​ភរិយា​របស់​​ខ្លួន​​ ដោយសារតែសក់វែង​នោះគឺវែងជាងប្រវែង​​​រថយន្ត​​ក្រុងពីរជាន់ទៅទៀត​នោះ អ្នក​ស្រី​ត្រូវ​ចំណាយរយៈពេល​ពីរ​ថ្ងៃ​នៅ​​ក្នុងការសំងួតសក់ដ៏វែង​នោះ។

ទៅជួបជាមួយនិងស្រី្ដដែលមានសក់វែងជាងគេ…

ទៅជួបជាមួយនិងស្រី្ដដែលមានសក់វែងជាងគេ…

Asha Mandela មាន​សក់​ដ៏វែង​​ដល់​ទៅ​៥៥​ហ្វីត​ ដែលបានជួបជាមួយ​និង​ជាង​កាត់សក់​ម្នាក់​​ដែលជាស្វាមីរបស់​អ្នក​ ដោយ​​អ្នក​ទាំងពីរ​បានស្គាល់គ្នា​​តាមរយៈបន្ទាប់ពីស្វាមីរបស់អ្នកមើល​​ឃើញ​រូប​ថត​​​របស់​​​អ្នកស្រី​ដែល​បានចុះ​ផ្សាយ​​នៅ​ក្នុង​កំណត់​ត្រា​​ពិភព​​លោក​ដោយសារតែសក់​វែង​របស់អ្នកស្រី។

ត្រូវបានស្គាល់ឈ្មោះ​ថា​ Rasta Rapunzel អ្នកស្រី Asha Mandela មានសក់ដ៏វែង​និងមានទំងន់​ធ្ងន់​ដូចជា​ដុំថ្ម​អញ្ជឹង​​ ហើយ​ស្វាមី​លោក Emmanuel Chege បាន​លះបង់ ពេលវេលារបស់លោក​នៅ​ក្នុងការថែទំា​សក់​របស់ភរិយារបស់​ខ្លួន​ដោយ​ពុំមានការត្អូញ​ត្អែ​នោះទេ។

សក់​របស់​អ្នកស្រី​ Asha Mandela​ ត្រូវបាន​ទទួលស្គាល់​ដោយ​កំណត់ត្រា​ពិភព​លោក​​សំរាប់​អ្នក​ដែល​មាន​សក់​វែង​គេនៅ​លើ​​ពិភព​​លោក​​ ប៉ុន្តែស្រ​ប​ពេលជាមួយគ្នា​នេះគ្រូពេទ្យ​ក៏​បាន ធ្វើការព្រមាន​ចំពោះការ​ទុក​សក់​ដ៏វែង​របស់​អ្នកស្រី​ ដោយសារតែសក់ដ៏វែងនោះ​​អាច​ធ្វើអោយ​​ប៉ះពាល់​ដោយសារតែទំងន់​ដ៏ធ្ងន់របស់​វា៕

ប្រភព៖ mylekha