សុត​គ្រាប់​បាល់​ខ្យាដំរី​មួយ​ជើង​នេះ​ ឃើញ​ហើយ​ញាក់​សាច់​ហ្មង!​

កីឡាករ​បាល់ទាត់​ Lincoln Henrique​ ប្រហែល​ជា​ល្បី​ឈ្មោះ​ខ្លាំង​ហើយ​ សម្រាប់​ការ​សុត​បាល់​មួយ​គ្រាប់​នេះ។​ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ បាន​ចូល​រួម​លេង​ឲ្យ​ក្រុម​ Gremio​ ក្នុង​ជំនួប​ជាមួយ​ក្រុម​ Ypiranga​ ហើយ​នៅ​ក្នុង​ការប្រកួត​នេះ​ដែរ​ កីឡាករ​ខាងលើ​បាន​ប្រើ​តិចនិក​របស់​ Zlatan Ibrahimovic​ លោត​​បែរក្រោយ​​ធាក់​បាល់​បញ្ចូល​ទី​តែម្ដង។​

តាមរយៈ​ការ​សុត​បាល់​មួយ​ជើង​នេះ​ ត្រូវ​បាន​ប្រិយមិត្ត​មួយ​ចំនួន​រំពឹង​ទុក​ថា​ បើ​រូបគេ​អាច​ធ្វើ​វា​បាន​បន្ត​បន្ទាប់​ទៀត​​នោះ ​កេរ្តិ៍ឈ្មោះ​របស់​ Lincoln​ នឹង​កាន់តែ​ល្បី​ខ្លាំង​ជាង​នេះ​ទៀត​មិនខាន។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ គ្រាប់​បាល់​មួយ​គ្រាប់​នេះ​គឺ​វា​ស្រដៀង​គ្នា​នឹង​ គ្រាប់​បាល់​របស់​ Ibrahimovic​ សុត​បញ្ចូល​ទី​ឲ្យ​ Paris ​Saint-Germain​ ក្នុង​ការ​ប្រកួត​ជាមួយ​ Bastia​ កាលពី​ឆ្នាំ​២០១៣​ ហើយ​ទន្ទឹមគ្នា​នោះ​គ្រាប់​បាល់​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ “Scorpion Goal” ​(គ្រាប់​បាល់​ខ្យាដំរី​)។​


Scorpion goal Zlatan Ibrahimovic vs Paris Saint… par citrusblack83

សុត​គ្រាប់​បាល់​ខ្យាដំរី​មួយ​ជើង​នេះ​ ឃើញ​ហើយ​ញាក់​សាច់​ហ្មង!​ សុត​គ្រាប់​បាល់​ខ្យាដំរី​មួយ​ជើង​នេះ​ ឃើញ​ហើយ​ញាក់​សាច់​ហ្មង!​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • សុត​គ្រាប់​បាល់​ខ្យាដំរី​មួយ​ជើង​នេះ​ ឃើញ​ហើយ​ញាក់​សាច់​ហ្មង!​已关闭评论
  • 38 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:កីឡា  ព័ត៌មាន
Tags: