ស្មាតហ្វូន​បី​ម៉ាក​បំពាក់​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ

ស្មាតហ្វូន​ស៊េរី​ទំនើប​ជា​ច្រើន​ម៉ូដែល បាន​ដាក់​លក់​យ៉ាង​ព្រោងព្រាត​លើ​ទីផ្សារ​ប្រទេស​កម្ពុជា តែ​ក្នុង​នោះ​មាន​តែ​ស្មាតហ្វូន​ប៉ុន្មាន​ម៉ូដែល​ប៉ុណ្ណោះ ដែល​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​បញ្ចុះ​កម្តៅ (Cooling System or Water Cooling System) ដើម្បី​ជួយ​ស្រូប​កម្ដៅ​ពី CPU និង GPU នៅ​ពួក​វា​ដំណើរ​ការ​យូរ ឬ​មាន​កម្មវិធី​ធំៗ​កំពុង​ដំណើរការ។ ស្មាតហ្វូន​ដែល​បាន​បំពាក់​បច្ចេកវិទ្យា​បញ្ចុះ​កម្តៅ​មាន៖

 

១. Sony Xperia Z2 និង Xperia Z5 Premium

Xperia Z2 និង Z5 Premium បំពាក់​ដោយ Processor ប្រភេទ Snapdragon 801 និង Snapdragon 810 ដូច្នេះ​កម្តៅ​ដែល​ចេញ​ពី CPU និង GPU នឹង​នៃ Processor ប្រភេទ​នេះ​នឹង​ត្រូវ​ទប់​ស្កាត់​ដោយ Water Cooling System។

 

ស្មាតហ្វូន​បី​ម៉ាក​បំពាក់​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ

 

២. Microsoft Lumia 950/950 XL

 

Lumia ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​បំពាក់​ដោយ RAM ដល់​ទៅ 4GB និង Specs ផ្សេងៗ​ក៏​មាន​សមត្ថភាព​ខ្លាំង ដូច្នេះ​វា​អាច​ដំណើរ​ការ​កម្មវិធី​ឬ​ហ្គេម​ធំៗ​ដោយ​រលូន តែ​វា​នឹង​ធ្វើ​ឱ្យ​ទូរសព្ទ​ឆាប់​ឡើង​កម្តៅ។

 

កម្តៅ​ដែល​ចេញ​ពី Processor ប្រភេទ Snapdragon 808 និង Snapdragon 810 ដែល​បំពាក់​ Lumia 950/950 XL នឹង​ត្រូវ​កាត់​បន្ថយ ដែល​ធ្វើ​ឱ្យ​ទូរសព្ទ​អាច​គ្រប់គ្រង​កម្តៅ​បាន​ល្អ។

 

ស្មាតហ្វូន​បី​ម៉ាក​បំពាក់​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ

 

៣. Samsung Galaxy S7/S7 Edge

ស្មាតហ្វូន​កូន​ពៅ​របស់ Samsung ​ទាំង​ពីរ​ម៉ូដែល បាន​ចាប់​យក​បច្ចេកវិទ្យា Water Cooling System ដូច​គ្នា​នឹង​ក្រុមហ៊ុន​ទាំង​ពីរ​ខាង​លើ ​តែ S7/S7 Edge បំពាក់​ដោយ Processor ប្រភេទ Snapdragon 820 និង Exynos 8890 ដែល​រំភាយ​កម្តៅ​ខ្លាំង។ ដូច្នេះ Water Cooling System ដែល​មាន​លើ S7/S7 Edge នឹង​ធ្វើ​ឱ្យ​កម្តៅ​ទូរសព្ទ​ថយ​ចុះ ដែល​អាច​ឱ្យ​ប្រិយមិត្ត​ដំណើរ​ការ​កម្មវិធី​ធំៗ​បាន​ដោយ​ប្រសើរ។

 

ស្មាតហ្វូន​បី​ម៉ាក​បំពាក់​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ

 

អត្ថបទ៖ ប៉ែត ផាន់និត