ទស្សនា​​វីដេអូ​ផ្កាយ​ផ្ទុះ​​ ថត​បាន​លើក​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​

កែវយឹត​អវកាស​ឈ្មោះ​ Kepler របស់​ភ្នាក់ងារ​អវកាស​ណាសា​បាន​ចាប់​យក​វីដេអូ​ដ៏​អស្ចារ្យ​មួយ​​ ដែល​មាន​រយៈ​ពេល​ជាង​​កន្លះ​នាទី​ ​បង្ហាញ​អំពី​សកម្មភាព​​ផ្កាយ​កំពុង​​ផ្ទះ។

 

​​​​​
នេះ​មិន​មែន​ជា​បាតុភូត​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ឡើយ​ ប៉ុន្តែ​វា​ជា​វីដេអូ​​ផ្កាយ​ផ្ទុះ​ដំបូង​គេ​បង្អស់​ដែល​មនុស្ស​លោក​បាន​ផ្ដិត​យក។ បាតុភូត​ផ្កាយ​​ផ្ទុះ​នេះ​ដែរ​​កើត​ឡើង​នៅ​ចម្ងាយ​ ១,២​ពាន់​លានឆ្នាំ​​ពន្លឺ​ពី​​ភព​ផែន​ដី​ ហើយ​វា​មាន​រយៈ​ពេល​​ត្រឹម​តែ​២០​នាទី​ប៉ុណ្ណោះ។

 

គួរ​បញ្ជាក់​ថា​បាតុភូត​ផ្កាយ​ផ្ទុះ​នេះ​កន្លង​មក​​ត្រូវ​បាន​គេ​ហៅ​ថា​ Supernova ដែល​វា​កើត​ឡើង​នៅ​​ចុង​បញ្ចប់​នៃ​វដ្ដ​ជីវិត​របស់​ផ្កាយ​មួយ។ បាតុភូត​នេះ​បាន​ធ្វើ​ឲ្យ​ផ្កាយ​បញ្ចេញ​ពន្លឺ​ភ្លឺ​ខ្លាំង​ជាង​ បណ្ដា​ផ្កាយ​ឬ​កាឡាក់ស៊ី​ដទៃ​ទៀត​​​ដែល​នៅ​ជុំវិញ​ក្នុង​រយៈ​ពេល​​ប្រមាណ​ជា​ពីរ​សប្ដាហ៍​ ​មុន​ពេល​ដែល​វា​​បាន​ផ្ទុះ៕​​​​​
​​​

​​​​​​​​​​​​ចុច​អាន៖ NASA​ នឹង​សាងសង់ស្ថានីយអវកាសលើ​ភព​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​ ​២០២០​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN
​​