​Nissan​ ​GTR​ ​ម៉ូដែល​ថ្មី​ ​គ្រាន់​តែ​ឃើញ​បាក់​ចិត្ត​តែ​ម្ដង

វត្តមាន​របស់​កំពូល​រថយន្ត​ ​Nissan​ ​GTR​ ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​ដែល​ស្រលាញ់​រថយន្ត​គ្រប់គ្នា​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​។​ ​ព្រោះ​រថយន្ត​ប្រភេទ​នេះ​មាន​បំពាក់​នូវ​ប្រភេទ​ម៉ាស៊ីន​ដែល​មាន​កម្លាំង​ខ្លាំង​ក៏​ដូច​ជា​រាងរៅ​ដ៏​ឆើតឆាយ​បែប​រឹង​មាំ​ផង​ដែរ​។​

 

​Nissan​ ​GTR​ ​ម៉ូដែល​ថ្មី​ ​គ្រាន់​តែ​ឃើញ​បាក់​ចិត្ត​តែ​ម្ដង

 

ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ក្រុមហ៊ុន​ ​Nissan​ ​បាន​បញ្ចេញ​នូវ​ ​Nissan​ ​GTR​ ​ម៉ូដែល​ ​២០១៧​ ​ដែល​ពួក​គេ​អះ​អាង​ថា​វា​ជា​រថយន្ត​ដែល​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ផ្សេង​ៗ​ទៀត​ឈឺ​ក្បាល​បំផុត​ ​ព្រោះ​សម្រាប់​ ​Nissan GTR​ ​ម៉ូដែល​ ​២០១៧​ ​នេះ​មាន​ការ​រចនា​រាង​ថ្មី​ដោយ​សម្រួល​ដល់​ការ​បើក​បរ​ដោយ​មិន​ចាញ់​ខ្យល់​ ​ហើយ​វា​មាន​បំពាក់​នូវ​ប្រព័ន្ធ​បន្ថយ​កម្ដៅ​ម៉ាស៊ីន​ប្រភេទ​ថ្មី​ផង​ដែរ​។​

 

​Nissan​ ​GTR​ ​ម៉ូដែល​ថ្មី​ ​គ្រាន់​តែ​ឃើញ​បាក់​ចិត្ត​តែ​ម្ដង

 

សម្រាប់​ប្រភេទ​ម៉ាស៊ីន​​ ​Nissan GTR 2017​ ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ភ្លោះ​ V6 ចំណុះ​ ៣,៨លីត្រ​ កម្លាំង​ ៥៦៥សេះ​ ហើយ​វា​អាច​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​៩០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ចំណាយ​ពេល​តែ​ ២,៧វិនាទី​តែ​ប៉ុណ្ណោះ​។​ ចំពោះ​តម្លៃ​ Nissan GTR 2017 មាន​តម្លៃ​ចាប់​ផ្ដើម​ប្រមាណ​ជាង​ ១០ម៉ឺនដុល្លារ​ (តម្លៃបរទេស) ​៕​

 

​Nissan​ ​GTR​ ​ម៉ូដែល​ថ្មី​ ​គ្រាន់​តែ​ឃើញ​បាក់​ចិត្ត​តែ​ម្ដង
 
​Nissan​ ​GTR​ ​ម៉ូដែល​ថ្មី​ ​គ្រាន់​តែ​ឃើញ​បាក់​ចិត្ត​តែ​ម្ដង
 
​Nissan​ ​GTR​ ​ម៉ូដែល​ថ្មី​ ​គ្រាន់​តែ​ឃើញ​បាក់​ចិត្ត​តែ​ម្ដង
 
​Nissan​ ​GTR​ ​ម៉ូដែល​ថ្មី​ ​គ្រាន់​តែ​ឃើញ​បាក់​ចិត្ត​តែ​ម្ដង
 

 
អាន​បន្ត​ ​៖​ អ្នក​ប្រើ​ ​Toyota​ Prius​ ​គួរ​រៀន​ប្រើ​លេខ​អក្សរ​ ​B​
 
ប្រែ​សម្រួល​ ​៖​រដ្ឋ
ប្រភព​ ​៖​ verge