កម្មវិធីចំណត​ក្បែរ​ខ្ញុំ​ភាសា​ខ្មែរ​ដំបូង​គេ​ ដឹង​តាំង​ពី​កណ្ដឹង​រោទ៍​មុន​ដល់​ចំណត​​ឡាន​ក្រុង​

Stop Near me ជា​កម្មវិធី​សម្រាប់​​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​សាធារណះ​មក​សាលា ឬ​ទៅ​កន្លែង​ធ្វើ​ការ​ផ្ដល់​​ភាព​ងាយ​ស្រួល​ដែល​អាច​ដឹង​មុន​ពី​ចំណត​មួយ​ទៀត​ដែល​ជិត​ទៅ​ដល់។

 

កម្មវិធីចំណត​ក្បែរ​ខ្ញុំ​ភាសា​ខ្មែរ​ដំបូង​គេ​ ដឹង​តាំង​ពី​កណ្ដឹង​រោទ៍​មុន​ដល់​ចំណត​​ឡាន​ក្រុង​

កម្មវិធី​ដែល​អាច​ដឹង​ពី​ចំណត​រថយន្ត​​នៅ​ជិត​បំផុត​នេះ ត្រូវ​បាន​បង្កើត​ដោយ​កញ្ញា ប្លុង ម៉ាលី​ពណ៌ ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ  ដែល​គោល​បំណង​ចម្បង​របស់​កម្មវិធី​នេះ​គឺ​ដោះ​ស្រាយ​បញ្ហា​ពិបាក​រក​ចំណត​ឡាន​ក្រុង និង​នៅ​ពេល​ជិះ​ឡាន​ក្រុង​​មិន​បាន​ដឹង​ថា​ដល់​ចំណត​ត្រូវ​ចុះ​ឬនៅ។

 

 

លក្ខណះ​ពិសេស​របស់​កម្មវិធី​ចំណត​រថយន្ត​ក្រុង​ដែល​ជិត​​បំផុត (Stop Near Me) គឺ៖

 

– ជួយ​ផ្ដល់​ជា​សម្លេង​ញ័រ​ក្រើន​រំលឹក​នៅ​ពេល​ធ្វើ​ដំណើរ​ជិត​ដល់​ចំណត​ដែល​ត្រូវ​ចុះ

– មាន​ផែនទី​ងាយស្រួល​មើល​ទីតាំង​របស់​ចំណត​ឡាន​ក្រុង​​គ្រប់​ខ្សែ​ទាំងអស់​ដែល​មាន​ក្នុង​ទីក្រុង

– រាល់​ពេល​បើក​កម្មវិធី វា​និង​លោត​ប្រាប់​ពី​ចំណត​ដែល​ជិត​យើង​បំផុត។

–  បង្ហាញ​ចំណត​ឡាន​ក្រុង​ទាំងអស់​ដែល​នៅ​ក្បែរ​ទីតាំង​របស់​ប្រិយមិត្ត

–  បង្ហាញ​ទិសដៅ​សម្រាប់​ដើរ​ទៅ​រក​គោលដៅ​ចំណត​ឡាន​ក្រុង​ណាមួយ

–  មាន​ពីរ​ភាសា​គឺ ភាសាខ្មែរ​និង​ភាសា​អង់គ្លេស

 

 

ទាញ​យក​សម្រាប់ Android ចុច​ទី​នេះ

កម្មវិធីចំណត​ក្បែរ​ខ្ញុំ​ភាសា​ខ្មែរ​ដំបូង​គេ​ ដឹង​តាំង​ពី​កណ្ដឹង​រោទ៍​មុន​ដល់​ចំណត​​ឡាន​ក្រុង​

 

ទាញ​យក​សម្រាប់ iOS ចុច​ទី​នេះ

កម្មវិធីចំណត​ក្បែរ​ខ្ញុំ​ភាសា​ខ្មែរ​ដំបូង​គេ​ ដឹង​តាំង​ពី​កណ្ដឹង​រោទ៍​មុន​ដល់​ចំណត​​ឡាន​ក្រុង​

 

តោះ! សាកល្បង​ទាញ​យក​ទាំង​អស់​គ្នា

 

អាន​បន្ត៖ វចនានុក្រម​កុំព្យូទ័រភាសាខ្មែរ​ដំបូង​ ​មាន​​​បកប្រែ​បន្ថែម​លើ Online

រូបភាព៖ Malypoeur Plong

 

 

 

អត្ថបទ៖ រក្សា