អាហារពេលព្រឹក៣ប្រភេទដែលកាន់តែញ៉ាំកាន់តែល្ងង់

ពេលភ្ញាក់ពីគេង ក្នុងពេលមួយយប់ជាតិគ្លុយកូសដែលនៅក្នុងខ្លួនត្រូវបានប្រើប្រាស់ជិតអស់ ពេលនេះត្រូវការបញ្ចូលកំលាំងថាមពលនិងវីតាមីន មានមនុស្សមិនតិចទេដែលមិនមើលឃើញអាហារពេលព្រឹកសំខាន់តែងតែញ៉ាំអ្វីបន្តិចបន្ទួចឬមិនញ៉ាំតែម្ដង។ ធ្វើបែបនេះងាយស្រួលប៉ុន្តែមានផលប៉ះពាល់មិនតិចទេដល់សុខភាព ញ៉ាំអាហារពេលព្រឹកឬអត់ផ្សំអាហារពេលព្រឹករបៀបមិច វាសំខាន់ណាស់ចំពោះការប៉ះពាល់ដល់សុខភាព។

ផ្លែឈើនិងទឹកផ្លែឈើ

ដើម្បីសម្រកទម្ងន់ឲរាងស្អាត តែងតែជ្រើសយកផ្លែឈើនិងទឹកផ្លែឈើមកជំនួសអាហារពេលព្រឹក។ ផ្លែឈើសំបូរទៅដោយជាតិសរសៃមានប្រយោជន៍ក្នុងការសំអាតក្រពះបញ្ចេញជាតិពុលពិតជាមានអត្ថប្រយោជន៍ក្នុងការសម្រកទម្ងន់ អាចស្រូបបានភ្លាមៗបំពេញរាល់តម្រូវការរបស់សារពាង្គកាយប៉ុន្តែសមត្ថភាពរបស់វាមានកំណត់មិនអាចបំពេញតម្រូវការការងារពេលព្រឹកបានឡើយងាយនឹងឃ្លាន។

អាហារពេលព្រឹក៣ប្រភេទដែលកាន់តែញ៉ាំកាន់តែល្ងង់

នំបុ័ងនិងចាខ្វៃ

ភាគច្រើនមានអ្នកជ្រើសយកអាហារបែបចិនដោយគ្រាន់តែទិញនំបុ័ងឬចាខ្វៃ១គូនិងទឹកផ្លែឈើរួចទៅធ្វើការ ចាខ្វៃមានជាតិខ្លាញ់ខ្ពស់ដល់ទៅ២២០កាឡូរី ពេលដែលស្រូបយកជាតិខ្លាញ់ច្រើនពេកលើសកម្រិតធ្វើឲវីតាមីនត្រូវបំផ្លាញ់អាចនឹងកើតជំងឺមហារីក។

អាហារពេលព្រឹក៣ប្រភេទដែលកាន់តែញ៉ាំកាន់តែល្ងង់ អាហារពេលព្រឹក៣ប្រភេទដែលកាន់តែញ៉ាំកាន់តែល្ងង់

អាហារបែបអឺរ៉ុប

អ្នកធ្វើការភាគច្រើនតែងរៀបចំអាហារក្រៅផ្លូវការមិនថានៅផ្ទះឬកន្លែងធ្វើការដូចជាសូកូឡា នំផ្សេងៗទុកសម្រាប់ពេលត្រូវការជួនកាលទុកវាជាអាហារពេលព្រឹកផងដែរ។ ញ៉ាំអាហារបែបនេះពិតជចាធ្វើឲខូចសុខភាពខ្លាំងណាស់ ថ្វីត្បិតតែអាហារទាំងនេះអាចធ្វើឲឆ្អែតបានរយះពេលខ្លីប៉ុន្តែនៅតែឃ្លាននៅពេលក្រោយ៕

អាហារពេលព្រឹក៣ប្រភេទដែលកាន់តែញ៉ាំកាន់តែល្ងង់

ប្រភព៖ whatsupkhmer

  • អាហារពេលព្រឹក៣ប្រភេទដែលកាន់តែញ៉ាំកាន់តែល្ងង់已关闭评论
  • 48 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: