ស៊ុប​មាន់ ជួយ​ប្រឆាំង​រោគ​គ្រុនផ្តាសាយ​

ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ បាន​រកឃើញថា ស៊ុប​មាន់ អាច​ជួយ​ព្យាបាល​នូវ​អ្វី​ដែល​បង្ក​ផលវិបាក​អ្នក​បាន​។​ តាម​ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ American Journal of Therapeutics បាន​រកឃើញថា សមាសធាតុ​ ក្នុង​ស៊ុប​មាន់ ឈ្មោះ​ខារ​ណូ​ស៊ីន (Carnosine) អាច​ជួយ​ពង្រឹង​ការការពារ​រាងកាយ ក្នុង​ការប្រឆាំង​នឹង​គ្រុន​ផ្តាសាយធំ ដំណាក់កាល​ដំបូង​បាន ប៉ុន្តែ​អ្នក​ត្រូវតែ​ទទួល​ទាន​ឲ្យបាន​ជាប់ ដើម្បី​ឲ្យមាន​ប្រសិទ្ធភាព​។

​​ក្នុង​ការសិក្សា ក្រុម​អ្នកស្រាវជ្រាវ​មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ណេប្រា​ស្កា (University of Nebraska Medical Center) បាន​ធ្វើតេស្ត​គំរូ​ឈាម​ពី​អ្នកស្ម័គ្រចិត្ត បានបង្ហាញ​ថា ស៊ុប​មាន់ បាន​រារាំង​ចលនា​នៃ​កោសិកា​ឈាម​ស ណឺត្រូ​ហ្វ៊ីល (Neutrophils) ដែល​ការពារ​ប្រឆាំង​ការឆ្លង​រោគ​។ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ ពុំ​អាច​បញ្ជាក់​នូវ​គ្រឿងផ្សំ​ប្រឆាំង​ភាពស៊ាំ​របស់​ស៊ុប ប្រហែលជា​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ​​

រូបមន្ត​ធ្វើ​ស៊ុប​ដែល​បាន​ធ្វើតេស្ត​នេះ ផ្សំ​ដោយ​សាច់មាន់ ខ្ទឹម​បារាំង ដំឡូងជ្វា មើម​ស្ពៃ ឆៃ​ថាវ ការ៉ុត ជីរ​វ៉ាន់ស៊ុយ អំបិល និង​ម្រេច​។ ប៉ុន្តែ​ស៊ុប​មាន់​កំប៉ុង ក៏​ត្រូវបាន​រក ឃើញ​ថា ជួយ​រារាំង​ចលនា​នៃ​ណឺត្រូ​ហ្វ៊ី​ល ក្នុង​ការស្រាវជ្រាវ​ផងដែរ​៕

ប្រភព៖iknow

 

  • ស៊ុប​មាន់ ជួយ​ប្រឆាំង​រោគ​គ្រុនផ្តាសាយ​已关闭评论
  • 45 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: