កម្ពុជាបាន មេដាយមាស មួយគ្រឿងទៀត ការប្រកួត Mekong នៅថៃ

ភ្នំពេញ៖ កីឡាវាយកូនឃ្លី លើតុកម្ពុជាវិញ្ញាសា វាយគូ គឺកីឡាករ សឺន តុលា និងកីឡាករ សំណាង វិរ:បុត្រ បានទទួលមេដាយមាស មួយគ្រឿងបន្ថែមទៀត ហើយ ក្រោយពីយកឈ្នះ ក្រុមកីឡាករប្រទេសឡាវ នៅវគ្គប្រកួតផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃ២៤ ខែមីនា ឆ្នាំ២០១៦ ។

យោងតាម Face book របស់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបាន មេដាយ៦គ្រឿងហើយ គឺ មេដាយមាស៣គ្រឿង, មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ក្នុងព្រឹត្តិការណ៍ ការប្រកួត Mekong good will Games ខេត្តឈៀងរ៉ៃ ប្រទេសថៃ  ចំពោះកីឡាសីប៉ាក់តាក្របានយកឈ្នះក្រុមម្ចាស់ផ្ទះ ថៃ ២សិតទល់នឹង០ ទទួលបានមេដាយសំរឹទ្ធ។

កម្ពុជាបាន មេដាយមាស មួយគ្រឿងទៀត ការប្រកួត Mekong នៅថៃ

កម្ពុជាបាន មេដាយមាស មួយគ្រឿងទៀត ការប្រកួត Mekong នៅថៃ

កម្ពុជាបាន មេដាយមាស មួយគ្រឿងទៀត ការប្រកួត Mekong នៅថៃ