កីឡាការិនីវាយសី កម្ពុជាកែវ ពេជ្រឆរ៉ាវី ទទួលបានមេដាយមាស នៃពាន Mekong នៅថៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃ២៤ ខែមីនា ឆ្នាំ២០១៦លោក ជាម សុភា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយសី កម្ពុជា បានរាយការណ៍ពី ខេត្តឈៀងរ៉ៃ ថា កីឡាការិនីវាយសី កម្ពុជាកែវ ពេជ្រឆរ៉ាវី ទទួលបានមេដាយមាស ក្នុងប្រភេទវិញ្ញាសា វាយទោលនារី មុខនឹងទទួលបាន មេដាយមាសនេះ កីឡាការិនី កែវ ពេជ្រឆរ៉ាវី ដំបូងបានយកឈ្នះប្រទេសចិន ,ថៃ និងប្រទេសឡាវ។

រីឯកីឡាករវាយកូនឃ្លី លើតុកម្ពុជា សំណាង វិរ:បុត្រ ទទួលបានមេដាយ ប្រាក់១គ្រឿង ក្នុងវិញ្ញាសាវាយទោលបុរស ដោយចាញ់ប្រទេសឡាវ នៅវគ្គប្រកួតផ្តាច់ព្រ័ត្រ ចំពោះកីឡាសីប៉ាក់តា ក្របានយកឈ្នះក្រុមម្ចាស់ផ្ទះ ថៃ ២សិតទល់នឹង០ ទទួលបានមេដាយ សំរឹទ្ធ១គ្រឿងដែរ ៕

យោងតាម Face book របស់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា គិតមកដល់ពេលនេះ ប្រទេស កម្ពុជា ទទួលបានមេដាយ៧គ្រឿង ហើយគឺមេដាយមាស៤គ្រឿង, មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ក្នុងព្រឹត្តិការណ៍កា រប្រកួត Mekong good will Games ខេត្តឈៀងរ៉ៃ ប្រទេសថៃ៕

កីឡាការិនីវាយសី កម្ពុជាកែវ ពេជ្រឆរ៉ាវី ទទួលបានមេដាយមាស នៃពាន Mekong នៅថៃ

កីឡាការិនីវាយសី កម្ពុជាកែវ ពេជ្រឆរ៉ាវី ទទួលបានមេដាយមាស នៃពាន Mekong នៅថៃ