ក្រុមបាល់ទាត់កម្ពុជា បានមេដាយមាស ការប្រកួត Mekong នៅថៃ

ភ្នំពេញ៖ ក្រុមបាល់ទាត់កម្ពុជា ដណ្តើមបានមេដាយមាស មួយគ្រឿងបន្ថែមទៀត បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ ប្រទេសឡាវ ក្នុងលទ្ធផល ៥ ទល់នឹង ១ នៅវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ការប្រកួត Mekong good will Games ខេត្តឈៀងរ៉ៃ ប្រទេសថៃ នាព្រឹកថ្ងៃ២៤ ខែមីនា ឆ្នាំ២០១៦។

ការទទួលបានមេដាយមាស របស់ក្រុមបាល់ទាត់ កម្ពុជា អាយុក្រោម១៩ លើកនេះជាប្រវត្តិសាស្រ្ត មួយទៀតសម្រាប់ ប្រទេសកម្ពុជា។ដោយឡែកកីឡាករវាយសី ទេព ចាន់ដារ៉ា ក្នុងប្រភេទវិញ្ញាសាវាយ ទោលបុរស ទទួលមេដាយមាស មួយគ្រឿងថែម ដោយសារតែរូបគេ បានយកឈ្នះ ចិន ឡាវ ភូមា និងម្ចាស់ផ្ទះ (ថៃ) ទើបទទួលបានមេដាយដូចខាងលើកនេះ៕

គិតមកដល់ម៉ោងនេះ ប្រទេសកម្ពុជា ទទួលបានមេដាយ១០គ្រឿង ហើយគឺ មេដាយមាស៦គ្រឿង, មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង៕

ក្រុមបាល់ទាត់កម្ពុជា បានមេដាយមាស ការប្រកួត Mekong នៅថៃ

ក្រុមបាល់ទាត់កម្ពុជា បានមេដាយមាស ការប្រកួត Mekong នៅថៃ

ក្រុមបាល់ទាត់កម្ពុជា បានមេដាយមាស ការប្រកួត Mekong នៅថៃ