យុគ ចិន្តា យកអំណោយ ចែកជូនចាស់ជរា ក្នុងថ្ងៃខួបកំណើត

ភ្នំពេញៈ នាពេលកន្លងមកជារៀងរាល់ឆ្នាំ គេសង្កេតឃើញ ពិធីការិនីសម្បូរវោហារ អ្នកនាង យុគ ចិន្តា តែងតែ រៀបចំកម្មវិធីជប់លៀងខួបកំណើត នៅភោជនីយដ្ឋាន ទំនើបៗចាយទុនរាប់ពាន់ដុល្លារ ឲ្យសមនិងកិត្តិយសកេរ្តិ៍ឈ្មោះរបស់នាង ក្នុងនាមជាអ្នកសិល្បៈ។

ដោយឡែកសម្រាប់ថ្ងៃ ខួបកំណើតរបស់នាង នៅឆ្នាំនេះគេសង្កេតឃើញថា នាងបានងាកមកធ្វើការងារមនុស្សធម៌ ដោយយកអំណោយ ទៅចែកជូនចាស់ជរា សម្រាប់ជាកាដូពិសេសក្នុងថ្ងៃខួបកំណើតនាឆ្នាំនេះ ។

បើតាមតារាសម្តែងចាស់វស្សា អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះនៅលើ Facebook ដោយភ្ជាប់មកជាមួយរូបថត ជាច្រើនសន្លឹកថា « ការធ្វើបុណ្យ ចែកទានជាទឹកចិត្ត ដែលចេញពីបេះដូងពិតៗរបស់បងស្រី យុគ ចិន្តា ក្នុងថ្ងៃខួបកំណើត បើទោះបីការងារមមាញឹកខ្លាំងប៉ុណ្ណា ក៏បងស្រីនៅតែឆ្លៀតពេលនាំយកអំណោយថ្នាំពេទ្យ សម្ភារៈផ្សេងៗ និងជូនថវិកា ដល់លោកតា លោកយាយ អំ ពូ មីង ទាំងអស់នៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប នេះហើយជាកាដូដ៏ពិសេស ដែលបងស្រីពេញចិត្តបំផុត សម្រាប់ថ្ងៃកំណើតឆ្នាំនេះ …» ។

ចង់ដឹងថា ទិដ្ឋភាពចែកអំណោយ ក្នុងថ្ងៃខួបកំណើតរបស់ ពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា មានអ្វីខ្លះ តោះទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕