Andy Lau ចេញវីដេអូចម្រៀង បែបកម្សត់ដែលខ្លួន ជាអ្នកនិពន្ធ (វីដេអូ)

ហុងកុង៖ តារាសម្តែងនិងជាតារាចម្រៀង  Andy Lau បានបង្ហាញវីដេអូចម្រៀងថ្មី បែបកម្សត់ដែលខ្លួន និពន្ធផ្ទាល់ដៃ ។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៦នេះ បានឲ្យដឹងថា បទចម្រៀងថ្មីនិពន្ធដោយតារា សម្តែងដ៏ល្បីល្បាញ Andy Lau គឺជាបទចម្រៀង ក្នុងខ្សែភាពយន្តថ្មី “The Bodyguard” ដែលនឹងចាប់ផ្តើម បញ្ចាំងនៅ ហុងកុង តៃវ៉ាន់ និងចិនដីគោកនៅថ្ងៃទី១ខែមេសា ឆាប់ខាង មុខនេះ ហើយបទនេះ ដែរគឺដកស្រង់ឈុតមួយចំនួន ក្នុងភាពយន្តសម្តែង ដោយតារា ជើងចាស់ Sammo Hung ជាអង្គរក្សចូលនិវត្ត និងមាន ជម្ងឺប្រចាំកាយផង។

បទចម្រៀងនេះមានចំណងជើងថា “Forgive Me” សរសេរដោយ Andy និងសហការបទភេ្លងដោយ អ្នកនិពន្ធទំនុកភ្លេងម៉ាឡេស៊ី លោក Yi Jet-qi និង Chet Ng ៕

ទស្សនាវីដេអូជាមួយLooking TODAY ទាំងអស់គ្នា !

Andy Lau ចេញវីដេអូចម្រៀង បែបកម្សត់ដែលខ្លួន ជាអ្នកនិពន្ធ (វីដេអូ)