កីឡដ្ឋាន​ Wembley បាញ់​ភ្លើង​កាន់​ទុក្ខ​ ការវាយប្រហារនៅ​ប្រ៊ុចសែល

សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា FA បាន​ចូលរួម​សំដែង​ការ​កាន់​ទុក្ខ​ និង​បួងសួង​ដល់​ជនរងគ្រោះ ក្នុង ហេតុការណ៍​ភេរវកម្ម​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន តាម​រយៈ​ការ​បាញ់​ភ្លើង​ពណ៌​ជា ទង់ជាតិ​បែលហ្សិក​នៅ​លើ កីឡដ្ឋាន​ជាតិ Wembley។

 

 

កីឡដ្ឋាន​ Wembley បាញ់​ភ្លើង​កាន់​ទុក្ខ​ ការវាយប្រហារនៅ​ប្រ៊ុចសែល

 

 

ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​គួរ​ឲ្យ​តក់ស្លុត កាល​ពី​ថ្ងៃអង្គារ​នៅ​ប្រលាន​យន្តហោះ​អន្តរជាតិ Zaventem និង​ស្ថានីយ រថភ្លើង​ក្រោម​ដី Maelbeek បាន​ឆក់​យក​ជីវិត​មនុស្ស​៣១ នាក់ និង​របួស​ប្រមាណ​៣០០នាក់។ ក្រោយ​រង​ការ​វាយ​ប្រហារ​នេះ​ដែរ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​រវាង ម្ចាស់​ផ្ទះ បែលហ្សិក និង​ព័រទុយហ្គាល់ បាន​ប្តូរ​ពី​ទីក្រុង​ប្រ៊ុចសែល ​ទៅ​ទីក្រុង Leiria នៃ​ប្រទេស​ព័រទុយហ្គាល់​វិញ។

 

 

ក្នុង​នាម​ជា​ប្រទេស​ស្ថិត​នៅ​ទ្វីប​អឺរ៉ុប​ដូចគ្នា អង់គ្លេស​បាន​កំណត់​ចូលរួម​កាន់​ទុក​ចំនួន​៣ថ្ងៃ ហើយ​ក្រៅ​ពី​កីឡដ្ឋាន​ជាតិ Wembley នៅ​មាន​ទីតាំង​អាគារ​សំខាន់​ៗ​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស ដែល​បាន​បាញ់ ភ្លើង​ពណ៌​ជា​ទង់ជាតិ​បែលហ្សិក ​ក្នុង​នោះ​មានដូចជា៖

 

 

១. សាលាក្រុងBelfast

 

កីឡដ្ឋាន​ Wembley បាញ់​ភ្លើង​កាន់​ទុក្ខ​ ការវាយប្រហារនៅ​ប្រ៊ុចសែល

 

២. សួន​កម្សាន្តThe London Eye

 

កីឡដ្ឋាន​ Wembley បាញ់​ភ្លើង​កាន់​ទុក្ខ​ ការវាយប្រហារនៅ​ប្រ៊ុចសែល

 

៣. អាគារSt George ក្នុង​ទីក្រុង Liverpool

 

កីឡដ្ឋាន​ Wembley បាញ់​ភ្លើង​កាន់​ទុក្ខ​ ការវាយប្រហារនៅ​ប្រ៊ុចសែល

 

៤. អាគារ​វិចិត្រ​សាល​ជាតិ Trafalgar Square

 

កីឡដ្ឋាន​ Wembley បាញ់​ភ្លើង​កាន់​ទុក្ខ​ ការវាយប្រហារនៅ​ប្រ៊ុចសែល

 

 

ចុច​អាន៖ Paris Saint-Germain ត្រៀម​៦៣,៥លាន​ដុល្លារ​ប្រមាញ់ Sturridge

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC