ការ​ពិត​៤​យ៉ាង​ ពី​មិត្ត​ស្រី​ថ្មី​របស់​ Floyd វ័យ​ត្រឹម​១៩​ឆ្នាំ

Floyd Mayweather ​វ័យ​៣៩​ឆ្នាំ បាន​ទាក់ទង​នារី​អង់គ្លេស​​វ័យ​១៩​ឆ្នាំ Rmarni Ball ដែល​ជា​ជំនួយ​ការ​ហាង​មួយ​កន្លែង ពេល​ដែល​រូប​គេ ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​អង់គ្លេស​ កាល​ខែ​កុម្ភៈ។ រហូត​មក​ទល់​ពេល​នេះ​ អ្នក​ទាំង​ពីរ​​ដែល​​វ័យ​ខុស​គ្នា​ដល់​ទៅ​២០​ឆ្នាំ បាន​ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ហើយ និង​បាន​ដើរ​កម្សាន្ត​ជា​ច្រើន​ប្រទេស​​ផង​ដែរ។

 

ការ​ពិត​៤​យ៉ាង​ ពី​មិត្ត​ស្រី​ថ្មី​របស់​ Floyd វ័យ​ត្រឹម​១៩​ឆ្នាំ

 

ខាង​ក្រោម​នេះ​​គឺ​ជា​ការពិត​៤​យ៉ាង​ពី Rmarni៖

 

១. នាង​​មាន​ក្ដី​ស្រមៃ​ចង់​​ក្លាយ​ជា​តារា​ចម្រៀង

 

 

​Mandy Ball ​វ័យ​៥០​ឆ្នាំ ដែល​ជា​ម្ដាយ​របស់​ Rmarni ធ្លាប់​ប្រាប់​ The Sun ថា ​កូន​អ្នក​ស្រី​ចង់​​ក្លាយ​ជា​​តារា​ចម្រៀង​ណាស់ ហើយ​ការ​​មាន​ទំនាក់ទំនង​ជាមួយ​ Floyd ក្ដី​ស្រមៃ​របស់​គេ អាច​នឹង​បាន​សម្រេច។ Rmarni ​ធ្លាប់​បង្ហោះ​បទ​ចម្រៀង​ដំបូង​របស់​នាង​លើ​ SoundCloud កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ដែល​បទ​នោះ​ មាន​ចំណង​ជើង​ថា “First Time”។

 

២. មិត្ត​ប្រុស​ចាស់​របស់​នាង ជូន​ពរ​នាង & Floyd

 

ការ​ពិត​៤​យ៉ាង​ ពី​មិត្ត​ស្រី​ថ្មី​របស់​ Floyd វ័យ​ត្រឹម​១៩​ឆ្នាំ

 

Andre Brown ​ដែល​ជា​មិត្ត​ប្រុស​ចាស់​របស់​ Rmarni ​មាន​អាជីព​ជា​​ជាង​ជួសជុល​ឡាន ពុំ​បាន​ខឹង​ទេ​ ​ពេល​ឃើញ​មិត្ត​ស្រី​របស់​ខ្លួន​ទាក់ទង​ជាមួយ​ Floyd ហើយ​រូប​គេ​ថែម​ទាំង​បង្ហោះ​សារ​លើ​ Facebook របស់​ខ្លួន​ជូន​ពរ​​អ្នក​ទាំង​​២​ផង​ដែរ។ Andre បាន​បង្ហោះ​រូប​​អតីត​មិត្ត​ស្រី​ខ្លួន​លើ​ Facebook ​កាល​ខែ​មុន ជាមួយ​សារ​ថា៖ “អ្នក​តែង​មាន​ក្ដី​ស្រលាញ់​ពី​ខ្ញុំ ហើយ​ខ្ញុំ​សូម​គាំទ្រ”។

 

៣. បង​ស្រី​របស់​នាង​ Relissa Ricketts ជា​អ្នក​តាម​ដាន​ទំនាក់​ទំនង​ថ្មី​នេះ

 

ការ​ពិត​៤​យ៉ាង​ ពី​មិត្ត​ស្រី​ថ្មី​របស់​ Floyd វ័យ​ត្រឹម​១៩​ឆ្នាំ

Relissa Ricketts បង​ស្រី​របស់​ Rmarni

 

ការ​ពិត​៤​យ៉ាង​ ពី​មិត្ត​ស្រី​ថ្មី​របស់​ Floyd វ័យ​ត្រឹម​១៩​ឆ្នាំ

 

Relissa Ricketts ដែល​ជា​បង​ស្រី​បង្កើត​របស់​ Rmarni តែង​តាម​ដាន​ពី​ទំនាក់​ទំនង​ថ្មី​រវាង​ប្អូន​ស្រី​ខ្លួន ជាមួយ​នឹង​ Floyd។ កន្លង​មក​អតីត​អ្នក​ប្រដាល់​អាមេរិក បាន​នាំ​មិត្ត​ស្រី​ថ្មី​របស់​ខ្លួន​ (Rmarni) ទៅ​ទីក្រុង​ Amsterdam ​ប្រទេស​ហូឡង់, ទីក្រុង​ Los Angeles និង​ Miami​ សហរដ្ឋ​អាមេរិក ដោយ​ជិះ​យន្តហោះ​ឯក​ជន​ផង​ដែរ​ ប៉ុន្តែ Ricketts ក៏​តែង​រួម​ដំណើរ​ទៅ​ជាមួយ។

 

​៤. ធ្វើ​ការ​នៅ​​ហាង​លក់​សំលៀកបំពាក់ ១​ម៉ោង​បាន​៩​ដុល្លារ មុន​ជួប​ Floyd

 

ការ​ពិត​៤​យ៉ាង​ ពី​មិត្ត​ស្រី​ថ្មី​របស់​ Floyd វ័យ​ត្រឹម​១៩​ឆ្នាំ

 

Rmarni ​បាន​សិក្សា​ផ្នែក​សិល្បៈ​នៅ​សាកលវិទ្យាល័យ​មួយ​​នៅ​ទីក្រុង​ Dudley ​ប្រទេស​អង់គ្លេស​ ហើយ​នាង​តែ​ចង់​ក្លាយ​ជា​តារា។ ប៉ុន្តែ​មុន​ពេល​ជួប​ Floyd កាល​ខែ​មុន​ Rmarni គឺ​​ធ្វើ​​ត្រឹម​ជា​ជំនួយ​ការ​ក្នុង​ហាង​​លក់​សំលៀកបំពាក់ New Look ​ដោយ​១​ម៉ោង នាង​ទទួល​បាន​ថ្លៃ​ឈ្នួល​៩​ដុល្លារ។ ​​នាង​រស់​នៅ​ជាមួយ​ម្ដាយ​នា​ទី​ក្រុង​ Dudley ​និង​មាន​បង​ប្អូន​៥​នាក់។

 

ការ​ពិត​៤​យ៉ាង​ ពី​មិត្ត​ស្រី​ថ្មី​របស់​ Floyd វ័យ​ត្រឹម​១៩​ឆ្នាំ

 

​រីឯ​ Floyd ដែល​បាន​ជួប​ Rmarni ដោយ​ចៃដន្យ​នៅ Bar Sport ​ប្រទេស​អង់គ្លេស​ គឺ​ធ្លាប់​មាន​ប្រពន្ធ​ និង​កូន​៣​នាក់​រួច​មក​ហើយ ប៉ុន្តែ​​អតីត​អ្នក​ប្រដាល់​វ៉ៃ​៤៩​ប្រកួត​មិន​ដែល​ចាញ់​រូប​នេះ​ ​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​២​ខែ​ម្ដង​ហើយ​ដែរ​ បន្ទាប់​ពី​វាយ​ប្រពន្ធ Josie Harris ​មុន​ពេល​លែងលះ​គ្នា៕

 

-ចុចអាន៖ Floyd ​បណ្ដើរ​អង្គរក្ស​មាឌ​ធំ​បំផុត​លើ​លោក​ ទៅ​​អ៊ីតាលី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ heavy | thesun