គ្រូ​អាល្លឺម៉ង់ សរសើរ​ Gotze មុន​ប៉ះ​អង់គ្លេស​​ ថ្ងៃ​សៅរ៍​នេះ

Joachim Low ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ​យល់​ថា​ខ្សែ​បម្រើ​ប្រយុទ្ធ Mario Gotze ​នឹង​ក្លាយ​ជា​កីឡាករ​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​ Euro 2016 នា​​ខែ​​មិថុនា​ខាង​មុខ។

 

គ្រូ​អាល្លឺម៉ង់ សរសើរ​ Gotze មុន​ប៉ះ​អង់គ្លេស​​ ថ្ងៃ​សៅរ៍​នេះ

Mario Gotze

 

Gotze ​ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​លើ​ក្រុម​អាហ្សង់ទីន​តែ​១​គ្រាប់ ជួយ​ឲ្យ​អាល្លឺម៉ង់​លើក​ពាន​ FIFA World Cup 2014 នៅ​ប្រទេស​ប្រេស៊ីល​ គឺ​ពុំ​សូវ​លេចធ្លោ​ និង​ពុំ​សូវ​បាន​ចូល​លេង​ជម្រើស​ដំបូង​ប៉ុន្មាន​ទេ​នៅ​ក្រុម​ Bayern Munich រដូវ​កាល​នេះ។ ប៉ុន្តែ​​គ្រូ​បង្វឹក​ Low ​នៅ​តែ​សរសើរ​កីឡាករ​រូប​នេះ​ ​ថា​នៅ​តែ​ជា​កីឡាករ​ដ៏​សំខាន់។

 

គ្រូ​អាល្លឺម៉ង់ សរសើរ​ Gotze មុន​ប៉ះ​អង់គ្លេស​​ ថ្ងៃ​សៅរ៍​នេះ

 

គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ Low បាន​និយាយ​​​ម្សិល​មិញ​ថា៖ “Gotze គឺជា​កីឡាករ​សំខាន់​បំផុត​សម្រាប់​យើង។ ខ្ញុំ​ដឹង​ពី​សមត្ថភាព​របស់​គាត់។ ឥរិយាបថ​របស់​គាត់ ពិត​ជា​អស្ចារ្យ ហើយ​គាត់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​គម្រោង​របស់​យើង។ គាត់​មាន​ជំនាញ និង​បច្ចេកទេស​ល្អ ហើយ​គាត់​មាន​សមត្ថភាព អាច​សម្រេច​លទ្ធផល​ការ​ប្រកួត​ឲ្យ​ខុស​​​ប្លែក​បាន”។

 

គ្រូ​អាល្លឺម៉ង់ សរសើរ​ Gotze មុន​ប៉ះ​អង់គ្លេស​​ ថ្ងៃ​សៅរ៍​នេះ

Joachim Low ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់

 

អាល្លឺម៉ង់ បាន​ចេញ​ហ្វឹកហាត់​នៅ​ Olympic Stadium ទីក្រុង​ Berlin ​​ថ្ងៃ​ពុធ​ម្សិល​មិញ ​ដែល​រួម​មាន​តារា​ល្បីៗ​ដូច​ជា Gotze, Toni Kroos, Marco Reus និង​ Thomas Muller ផង​ដែរ ដើម្បី​ត្រៀម​​ស្វាគមន៍​ក្រុម​តោ​កំណាច​អង់គ្លេស​ ​ប្រកួត​មិត្តភាព​នៅ​យប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។ ការ​ហ្វឹកហាត់​ម្សិល​មិញ ក្រុម​អាល្លឺម៉ង់ ក៏​មាន​ប៉ូលិស​​ច្រើន​នាក់ ​ឈរ​ពិនិត្យ​មើល​ ជួយ​ការពារ​សន្តិសុខ​ផង​ដែរ៕

 

គ្រូ​អាល្លឺម៉ង់ សរសើរ​ Gotze មុន​ប៉ះ​អង់គ្លេស​​ ថ្ងៃ​សៅរ៍​នេះ

 

គ្រូ​អាល្លឺម៉ង់ សរសើរ​ Gotze មុន​ប៉ះ​អង់គ្លេស​​ ថ្ងៃ​សៅរ៍​នេះ

 

គ្រូ​អាល្លឺម៉ង់ សរសើរ​ Gotze មុន​ប៉ះ​អង់គ្លេស​​ ថ្ងៃ​សៅរ៍​នេះ

 

គ្រូ​អាល្លឺម៉ង់ សរសើរ​ Gotze មុន​ប៉ះ​អង់គ្លេស​​ ថ្ងៃ​សៅរ៍​នេះ

 

គ្រូ​អាល្លឺម៉ង់ សរសើរ​ Gotze មុន​ប៉ះ​អង់គ្លេស​​ ថ្ងៃ​សៅរ៍​នេះ

 

គ្រូ​អាល្លឺម៉ង់ សរសើរ​ Gotze មុន​ប៉ះ​អង់គ្លេស​​ ថ្ងៃ​សៅរ៍​នេះ

 

 

-ចុចអាន៖ ជម្រើស​ជាតិ​អង់គ្លេស នឹង​ដាក់​ទាហាន​ការពារ​តឹងរ៉ឹង​បំផុត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail