U-19 ​​កម្ពុជា ​បាន​មេដាយ​មាស​ក្រោយ​ឈ្នះក្រុម​មក​ពី​​ឡាវ ៥-១

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៩​ឆ្នាំ (U19) ​ទទួល​បាន​មេដាយ​មាស ក្រោយ​​យក​ឈ្នះ​ក្រុម  Bokeo Province Football Club ​ក្រោម​​អាយុ​១៩​ឆ្នាំ ​របស់​ប្រទេស​ឡាវ ​ក្នុង​លទ្ធផល ៥-១ ក្នុង​ពាន​រង្វាន់ 12th Goodwill Mekong Games 2016 ​នៅ​ប្រទេស​ថៃ ។

 

U-19 ​​កម្ពុជា ​បាន​មេដាយ​មាស​ក្រោយ​ឈ្នះក្រុម​មក​ពី​​ឡាវ ៥-១រូបតំណាងពេលហ្វឹកហាត់

 

ក្នុង​ពាន​រង្វាន់ 12th Goodwill Mekong Games 2016 ​នៅ​ប្រទេស​ថៃ​នេះ ក្រុម​ U19 ​កម្ពុជា ​បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ ៣-៣ ​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា ​៧-០ ​និង​ចុង​ក្រោយ​នេះ​យក​ឈ្នះ​ក្រុម​មក​ពី​ឡាវ​ក្នុង​លទ្ធផល ៥-១ ​ទទួល​បាន​មេដាយ​មាស​តែ​ម្ដង៕

 

អត្ថបទ៖ មុន្នី រម្យ