ស្នង​ការ​នគរបាល​​ខេត្ត​​​​​កំពង់​ចាម​ឡើង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​គេ​ពាន Leo Cup

​ក្រុម​កីឡា​បាល់ទះ​​ស្នង​ការ​នគរ​បាល​​ខេត្ត​កំពង់​ចាម​ បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​គេ​​ ​បន្ទាប់​ពី​យក​ឈ្នះ​ប្រកួត​ទី​ពីរ​របស់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​២០១៦ ម្សិល​មិញ​នៅ​សាលា​ខេត្ត​កំពង់​ចាម​ សម្រាប់​ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​ Leo Cup 2016 Division B វគ្គ​ជម្រុះ​តាម​មណ្ឌល​​ប្រចាំ​ខេត្ត​កំពង់​ចាម​។

 

ស្នង​ការ​នគរបាល​​ខេត្ត​​​​​កំពង់​ចាម​ឡើង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​គេ​ពាន Leo Cupសកម្មភាព​ប្រកួត​នៅ​ខេត្ត​កំពង់​ចាម​ម្សិល​មិញ​

 

​​​ក្រុម​កីឡា​បាល់ទះ​​​​ស្នង​ការ​នគរបាល​ខេត្ត​កំពង់​ចាម​​​ ស្ថិត​ក្នុង​ពូល A ក្លាយ​ជា​ក្រុម​ ដែល​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​គេ ​បន្ទាប់​ពី​​​ក្រុម​នេះ​​​យក​បាន ៦​ពិន្ទុ​ពេញ​​​​​ដោយ​បំបាក់​វិទ្យាល័យ ហ៊ុន សែន សង្កើប ៣-០​ កាល​​ពី​ថ្ងៃ​បើក​ឆាក​ និង​​លត់​ សីហា​សាមគ្គី​កីឡា​ម្សិល​មិញ ៣-០​ដូច​គ្នា​។​ ​​​ទាំង​ពីរ​ពូល A ​​និង​B ក្រៅ​ពី​ស្នង​ការ​ខេត្ត​កំពង់​ចាម​​មិន​ទាន់​មាន​ក្រុម​ណា​ បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឡើយ។

 

ក្រុម​​​​ចំនួន ៨​​ចូល​រួម​ ​ដោយ​​បែង​ចែក​ជា​ពីរ​ពូល A និង​ B ​​ក្រុម​នីមួយៗ​ត្រូវ​ប៉ះ​គ្នា​ចំនួន ១​​លើក​​ក្នុង​​ពូល ដើម្បី​​សន្សំ​ពិន្ទុ​ ក្រុម​ដែល​ឈ្នះ​ដាច់​ដោយ​លទ្ធផល​ ៣-០ ឬ​៣-១ (ទទួល​បាន ៣​ពិន្ទុ​​ពេញ​)  ខណៈ​ក្រុម​​ឈ្នះ​​​ដោយ​លទ្ធផល ​៣-២ (​​​​ឈ្នះ​ ២​ពិន្ទុ​​ចាញ់​ ១​ពិន្ទុ)។ ​ក្រុម​លេខ ១ និង​លេខ ២​ក្នុង​ពូល​នីមួយ ៗ នឹង​បាន​ឡើង​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

 

តារាង​ពិន្ទុ​

ពូល A

ពូល B

.រ​

ក្រុម​

​​ប្រកួត​

ពិន្ទុ​

.រ​

ក្រុម​

ប្រកួត​

ពិន្ទុ​

១​

ស្នង​ការ​​​នគរ​​បាល​ខេត្ត​កំពង់​ចាម​

២​

៦​

ខ្មែរ​សាមគ្គី​ខេត្ត​កំពង់ចាម​

១​

៣​

២​

សីហា​សាមគ្គី​កីឡា​

២​

៣​

២​

ក្រុង​សួង​

១​

២​

៣​​

មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ​

២​

៣​

​​៣​​

វិទ្យាល័យ​ព្រះសីហនុ​

១​

១​

​​៤​

វិទ្យាល័យ ​ហ៊ុន សែន សង្កើប​

២​

០​

៤​

សកលវិទ្យាល័យ​វេស្ទើន​

១​

០​

 

តារាង​កម្មវិធី​ប្រកួត​​

កាល​បរិច្ឆេទ​

​​ពូល​

​​ក្រុម​

ប៉ះ​

ក្រុម​

ម៉ោង​

២៤​/០៣/១៦​

B

ក្រុង​សួង​

ប៉ះ​

សាកល​វិទ្យាល័យ​​វេស្ទើន​

:០០​

B

វិទ្យាល័យ​ព្រះសីហនុ​

ប៉ះ​

ខ្មែរ​សាមគ្គី​ខេត្ត​កំពង់​ចាម​​

:៣០​

A

សីហា​សាមគ្គី​កីឡា

ប៉ះ​

វិទ្យាល័យ​ហ៊ុន សែន សង្កើប

៤​:

៣០

 

លទ្ធផល​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​២០១៦៖​
-ខ្មែរ​សាមគ្គី​ខេត្ត​កំពង់​ចាម ៣-០ សាកលវិទ្យាល័យ​វេស្ទើន ( ២៥​-១៩ ​) ( ២៥​-១៧​ ) ( ២៥​-១៦​ )
-សីហា​សាមគ្គី​កីឡា ០ -៣ ស្នងការ​នគរបាល​ខេត្ត​កំពង់​ចាម ( ២០​-២៥​ ) ( ២០​-២៥​ ) ( ១៤​-២៥​ )
-​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ ៣-១ វិទ្យាល័យ​ ​ហ៊ុន សែន សង្កើប ( ២២​-២៥​ ) ( ២៥-១៨ )( ២៥​-១៨ ) ( ២៥-១១ )

 

ស្នង​ការ​នគរបាល​​ខេត្ត​​​​​កំពង់​ចាម​ឡើង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​គេ​ពាន Leo Cup

 

ស្នង​ការ​នគរបាល​​ខេត្ត​​​​​កំពង់​ចាម​ឡើង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​គេ​ពាន Leo Cup

 

ស្នង​ការ​នគរបាល​​ខេត្ត​​​​​កំពង់​ចាម​ឡើង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​គេ​ពាន Leo Cup

 

ស្នង​ការ​នគរបាល​​ខេត្ត​​​​​កំពង់​ចាម​ឡើង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​គេ​ពាន Leo Cup

 

ស្នង​ការ​នគរបាល​​ខេត្ត​​​​​កំពង់​ចាម​ឡើង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​គេ​ពាន Leo Cup

 

អត្ថបទ​៖ស្រី សុវណ្ណដារ៉ា​
រូប​ថត៖ ផ្ដល់​ឲ្យ​