West Ham នឹង​ប្ដូរ​កីឡដ្ឋាន​ពី Upton Park ទៅ Olympic Stadium នៅ​រដូវ​កាល​ក្រោយ

ញញួរ​ធំ West Ham United បាន​បញ្ចេញ​រូបភាព​ផែនការ​កែ​លម្អ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ដែល​នឹង​រួចរាល់ នៅ​រដូវកាល​ក្រោយ។

 

West Ham នឹង​ប្ដូរ​កីឡដ្ឋាន​ពី Upton Park ទៅ Olympic Stadium នៅ​រដូវ​កាល​ក្រោយ

 

 

ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​នឹង​យក​កីឡដ្ឋាន​ជាតិ Olympic Stadium របស់​អង់គ្លេស​សម្រាប់ ប្រើ​ប្រកួត​ក្នុង​ទឹកដី​ជំនួស​វិញ ក្រោយ​​ទទួល​បាន​ការ​អនុញ្ញាត​ពី​ថ្នាក់​គ្រប់គ្រង។ ​ការ​ប្រកួត​ទល់​នឹង Man United ថ្ងៃទី១០ ខែ​ឧសភា​ខាង​មុខ នឹង​ក្លាយ​ជា​ការ​ប្រកួត​ក្នុង​ទឹកដី​ចុងក្រោយ​នៅ កីឡដ្ឋានUpton Park ដែល​ពួកគេ​បាន​ប្រើប្រាស់ ចាប់​តាំង​ពី ឆ្នាំ១៩០៤ មក។

 

 

មុន​នឹង​ប្ដូរ​ទៅ Olympic Stadium ក្លឹប West Ham ក៏​បង្ហាញ​គម្រោង​កែ​លម្អ​កីឡដ្ឋាន​ដែល​មាន​ស្រាប់​ឲ្យ​កាន់ តែ​អស្ចារ្យ​ថែម​ទៀត ដូច​ជា​ការ​បំពាក់​ផ្ទាំង Screen ឌីជីថល ខ្នាត​យក្ស នៅ​ខាងក្រៅ ដែល​ពួកគេ​អះអាង​ថា នឹង ធំ​ជាងគេ​នៅ​តំបន់​អឺរ៉ុប​ជាមួយ​នឹង​ប្រវែង ៨៣ម៉ែត្រ។ ផ្ទាំង Screen ឌីជីថល នោះ​នឹង​បញ្ចាំង​ពី វីដេអូ​សកម្មភាព របស់​កីឡាករ​បច្ចុប្បន្ន និង​កីឡាករ​ចាស់ៗ កាល​ពី​ជំនាន់​មុន៕

 

West Ham នឹង​ប្ដូរ​កីឡដ្ឋាន​ពី Upton Park ទៅ Olympic Stadium នៅ​រដូវ​កាល​ក្រោយWest Ham នឹង​ប្ដូរ​កីឡដ្ឋាន​ពី Upton Park ទៅ Olympic Stadium នៅ​រដូវ​កាល​ក្រោយ West Ham នឹង​ប្ដូរ​កីឡដ្ឋាន​ពី Upton Park ទៅ Olympic Stadium នៅ​រដូវ​កាល​ក្រោយ

 

 

ចុច​អាន៖ គ្រូ​អាល្លឺម៉ង់ សរសើរ​ Gotze មុន​ប៉ះ​អង់គ្លេស​​ ថ្ងៃ​សៅរ៍​នេះ

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysport