​ភេរវជន​ពីរ​នាក់​​ក្នុង​ការ​​វាយ​ប្រហារ​នៅ​​ប្រទេស​បែលហ្ស៊ិក​ត្រូវ​ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ

បុរស​​​​ពីរ​នាក់​ដែល​ជា​​​​ជន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​​ក្នុង​ការ​វាយ​ប្រហារ​​​​​​នា​ទី​ក្រុងប្រ៊ុចសែល​​​ ប្រទេស​បែលហ្ស៊ិក​​​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ត្រូវ​បាន​ប៉ូលិស​​បែលហ្ស៊ិក​បង្ហាញ​​អត្តសញ្ញាណ​ហើយ​​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​BBC ។

 

​ភេរវជន​ពីរ​នាក់​​ក្នុង​ការ​​វាយ​ប្រហារ​នៅ​​ប្រទេស​បែលហ្ស៊ិក​ត្រូវ​ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ
 

បុរស​​​ជា​ភេរវជន​​និង​ជា​បង​​ប្អូន​​​ទាំង​ពីរ​​នាក់​​នោះ មាន​ឈ្មោះ​ថា​​ Khalid និងBrahim el-Bakraoui ជា​​សញ្ជាតិ​​បែលហ្ស៊ិក​ អ្នក​ទាំង​ពីរ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​​​ខាង​លើ​នោះ​ផង​ដែរ​។

 

លោក​ព្រះរាជអាជ្ញា ​Frederic Van Leeuw បាន​​ឲ្យ​ដឹង​ថា Brahim el-Bakraoui  ជា​បុរស​​​ម្នាក់​​ដែល​ដើរ​នៅ​កណ្ដាល​​ក្នុង​ចំណោម​បុរស​ពីរ​នាក់​​​ទៀត ​ថត​បាន​ក្នុង​​កាមេរ៉ា​សុវត្ថិភាព​ CCTV នៃ​ការ​វាយ​ប្រហារ​ដោយ​បំផ្ទុះ​គ្រាប់​បែក​នៅ​ព្រលាន​យន្តហោះ​ Zaventem ។ ចំណែក Khalid el-Bakraoui ជា​​​​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ស្ថានីយ​មេត្រូ​ (ក្រោមដី) Maelbeek ដែល​ធ្វើ​ឲ្យ​មនុស្ស​២០​នាក់​បាន​បាត់​បង់​ជីវិត។

 

​ភេរវជន​ពីរ​នាក់​​ក្នុង​ការ​​វាយ​ប្រហារ​នៅ​​ប្រទេស​បែលហ្ស៊ិក​ត្រូវ​ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ
 

Brahim el-Bakraoui  ​បុរស​​​ម្នាក់​​ដែល​ដើរ​នៅ​កណ្ដាល​​ក្នុង​ចំណោម​បុរស​ពីរ​នាក់​​​ទៀត
 

​តាម​ប្រភព​សារព័ត៌មាន​អង់គ្លេស Daily Mail ​​​​​​​​​​​​​បាន​បញ្ជាក់​ថាចំពោះ​ភេរវជន​ទាំង​ពីរ​នាក់​ខាង​លើ​ ​ក៏​​បាន​​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នា​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​​​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​​អស់​១៣០​នាក់​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​កន្លង​ទៅ​ផង​ដែរ។

 

​គួរ​​រំឭក​ផង​ដែរ​ថា ហេតុការណ៍​​បំផ្ទុះ​គ្រាប់​បែក​​​ពីរ​​ទី​តាំង​កាល​ពី​ថ្ងៃ​​អង្គារ​កន្លង​ទៅ​​​​​​នៅ​​​​ឯ​ព្រលាន​យន្តហោះ​​Zaventem និង​នៅ​ស្ថានីយ​មេត្រូ​(​ក្រោម​ដី)ក្នុង​ប្រទេស​បែលហ្ស៊ិក​​ ​បាន​សម្លាប់​​មនុស្ស​​​​​សរុប​៣៤​នាក់ និង​​​​​​​ជាង​​២៧០​នាក់​បាន​រង​របួស​។ មក​ទល់​ពេល​នេះ ប្រទេស​បែលហ្ស៊ិក​​កំពុង​ធ្វើ​​ពិធី​កាន់​ទុក្ខ​អ្នក​បាត់​បង់​ជីវិត​​រយៈ​ពេល​បី​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ពុធ​​ម្សិលមិញ។ ចំណែក​​ស្ដេច​​​​និង​ម្ចាស់ក្សត្រី​​នៃ​ប្រទេស​បែលហ្ស៊ិក​​​​បាន​ទៅ​ជួប​​អ្នក​រង​របួស​​ក្នុង​ហេតុការណ៍​ខាង​លើ​​នោះ​ផង​ដែរ៕

 

​ភេរវជន​ពីរ​នាក់​​ក្នុង​ការ​​វាយ​ប្រហារ​នៅ​​ប្រទេស​បែលហ្ស៊ិក​ត្រូវ​ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ
​ភេរវជន​ពីរ​នាក់​​ក្នុង​ការ​​វាយ​ប្រហារ​នៅ​​ប្រទេស​បែលហ្ស៊ិក​ត្រូវ​ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ
​ភេរវជន​ពីរ​នាក់​​ក្នុង​ការ​​វាយ​ប្រហារ​នៅ​​ប្រទេស​បែលហ្ស៊ិក​ត្រូវ​ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ
​ភេរវជន​ពីរ​នាក់​​ក្នុង​ការ​​វាយ​ប្រហារ​នៅ​​ប្រទេស​បែលហ្ស៊ិក​ត្រូវ​ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ
​ភេរវជន​ពីរ​នាក់​​ក្នុង​ការ​​វាយ​ប្រហារ​នៅ​​ប្រទេស​បែលហ្ស៊ិក​ត្រូវ​ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ
 

ចុចអាន៖  មន្ត្រី​បែលហ្សិក​៖ អ្នក​បំផ្ទុះ​គ្រាប់​បែក​​ក្នុង​ព្រលាន​យន្តហោះ ប្រើ​​គ្រឿង​ផ្ទុះ​ដាក់​ក្នុង​វ៉ាលី​អីវ៉ាន់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC , dailymail​