និស្សិត​ស្រី​ចិន​​​ស្លៀក​ពាក់ជានាង​មច្ឆា​​​​​យ៉ាង​សិចស៊ី ​អបអរ​​​ទិវា​​ទឹក​ពិភព​​លោក​​

ដើម្បី​អបអរ​ថ្ងៃ​ទិវា​​ទឹក​​ពិភព​លោក World Water Day កាល​ពី​ថ្ងៃ​​ទី​២២ ខែ​មីនា​ កន្លង​ទៅ​ថ្មី​ៗ​នេះ និស្សិត​ស្រី​ចិន​​ផ្នែក​អាកាសចរ​នៃ​​​សកលវិទ្យាល័យ​​ស៊ីឈួន​​បាន​ស្លៀក​ពាក់​ដូច​នាង​មច្ឆា​​​ និងទទួល​បាន​ការ​ចាប់​អារម្មណ៍​​ពី​មនុស្ស​ជា​ច្រើន។

 

និស្សិត​ស្រី​ចិន​​​ស្លៀក​ពាក់ជានាង​មច្ឆា​​​​​យ៉ាង​សិចស៊ី ​អបអរ​​​ទិវា​​ទឹក​ពិភព​​លោក​​
 

តាម​សារព័ត៌មាន Shanghaiist​ បាន​ឲ្យ​ដឹង​ថា កញ្ញា​​ឈ្មោះ Li Jia ជា​និស្សិត​ស្រី​ឆ្នាំ​ទី​មួយ​​​រៀន​ផ្នែក​​​អាកាសចរ​ស៊ីវិល មាន​​ក្ដី​ស្រមៃ​ចង់​ស្លៀក​ពាក់​​​​និង​ថត​រូប​បែប​នោះ​ជា​យូរ​មក​ហើយ។ Li ថា​​​នាង​មច្ឆា​​គឺ​ស្រស់​ស្អាត​​មែន​ទែន​។ ទោះ​ជា​​យ៉ាង​ណា​​ក្ដី Li បាន​បន្ត​ថា​​​ នាង​​មិន​​មែន​ថត​រូប​​​​តែង​​​​ដោយ​យក​លំនាំ​តាម​​​​ខ្សែ​ភាព​យន្ត​រឿង​នាង​មច្ឆា​​​​ The Mermaid ដឹក​នាំ​ដោយ​លោក​ Stephen Chow ​ដែល​ទទួល​ការ​គាំ​ទ្រ​ខ្លាំង​​​​​​​ក្នុង​​ប្រទេស​ចិន​នោះ​ទេ គឺ​នាង​ធ្វើ​បែប​នោះ​ដើម្បី​អបអរ​​ទិវា​ទឹក​ពិភព​លោក។​​​​​​​​​

 

គួរ​បញ្ជាក់​ថា ទិវា​ទឹក​ពិភព​លោក ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ដើម្បី​​នាំ​ស្មារតី​​មនុស្ស​ផ្ដោត​​លើ​សារៈសំខាន់​នៃ​ទឹក​ស្អាត និង​​ជួយ​ក្នុង​ការ​គ្រប់​គ្រង​ធនធាន​ទឹក​ស្អាត។ ចំពោះ​ទិវា​នោះ​ជា​ផ្នែក​មួយ​​មាន​សារៈសំខាន់​​​​​ក្នុង​ប្រទេស​ចិន​​ផង​ដែរ ដែល​ប្រទេស​ចិន​​ជួប​បញ្ហា​កង្វះ​ទឹក​ ស្ងួត​ហួត​ហែង​ ជា​ពិសេស​ភាគ​ខាង​ជើង​ប្រទេស​។ ថ្មី​ៗ​នេះ​ផង​ដែរ​ប្រទេស​ចិន បាន​​​ធ្វើ​គម្រោង​ជា​​ព្រែក​ជីក​ជា​ច្រើន​​​​ ដើម្បី​​យក​ទឹក​​ពី​ទន្លេ Yangtze សម្រាប់​ផ្គត់ផ្គង់​​ភាគ​ខាង​ជើង​ប្រទេស​៕

និស្សិត​ស្រី​ចិន​​​ស្លៀក​ពាក់ជានាង​មច្ឆា​​​​​យ៉ាង​សិចស៊ី ​អបអរ​​​ទិវា​​ទឹក​ពិភព​​លោក​​
និស្សិត​ស្រី​ចិន​​​ស្លៀក​ពាក់ជានាង​មច្ឆា​​​​​យ៉ាង​សិចស៊ី ​អបអរ​​​ទិវា​​ទឹក​ពិភព​​លោក​​
និស្សិត​ស្រី​ចិន​​​ស្លៀក​ពាក់ជានាង​មច្ឆា​​​​​យ៉ាង​សិចស៊ី ​អបអរ​​​ទិវា​​ទឹក​ពិភព​​លោក​​
និស្សិត​ស្រី​ចិន​​​ស្លៀក​ពាក់ជានាង​មច្ឆា​​​​​យ៉ាង​សិចស៊ី ​អបអរ​​​ទិវា​​ទឹក​ពិភព​​លោក​​
និស្សិត​ស្រី​ចិន​​​ស្លៀក​ពាក់ជានាង​មច្ឆា​​​​​យ៉ាង​សិចស៊ី ​អបអរ​​​ទិវា​​ទឹក​ពិភព​​លោក​​

 

ចុចអាន៖ ចាប់​បាន​​ត្រី​​ចម្លែក​​​ ច្រមុះ​វែង មាន​​ស្លាប​និង​ភ្នែក​ភ្លឺ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​

​​​​​​