ស្ងាត់​ៗ កំពូល​តារា Beatbox ប្រចាំ​អាស៊ី Shawn Lee មក​ដល់​ស្រុក​​ខ្មែរ

នៅ​​ប្រមាណ​ជាង​១​ម៉ោង​មុន​​កំពូល​តារា​ Beatbox ម៉ាឡេស៊ី Shawn Lee បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​ដែល​បង្ហាញ​ថាគេ​​បាន​មក​ដល់​ប្រទេស​កម្ពុជា។

 

ស្ងាត់​ៗ កំពូល​តារា Beatbox ប្រចាំ​អាស៊ី Shawn Lee មក​ដល់​ស្រុក​​ខ្មែរ

 

តាម​រយៈ​រូប​មួយ​នេះ Shawnបាន​ថត​នៅ​ទីតាំង​មួយ​កន្លែង​​ដែល​មាន​រូប​ឆាយាល័ក្ខណ៍​សម្ដេច​តា​សម្ដេច​យាយ​​និង​​ព្រះមហាក្សត្រ​​បច្ចុប្បន្ន​នៅ​ពី​ក្រោយ​ខ្នង។ ភ្ជាប់​ជាមួយ​រូប​​តារា​រូប​នេះ​បាន​សរសេរ​ថា៖”​មក​ដល់​ប្រទេស​កម្ពុជា។​ ហត់នឿយ​និង​ងងុយ​ដេក។ ប៉ុន្តែ​មិន​អាច​រក​ចាំ​ក្នុង​ការ​ឡើង​សម្ដែង។ #‎madlife‬ ‪#‎shawnlee‬ ‪#‎cambodia‬”។

 

​​​​​សម្រាប់​ទេពកោសល្យ​របស់ Shawn Lee អាច​និយាយ​ថា​ជា​តារា Beatboxល្បី​ម្នាក់​ក្នុង​តំបន់អាស៊ី ព្រោះ​គេ​ធ្លាប់​បាន​ដើរ​សម្ដែង​នៅ​​ក្នុង​កម្មវិធី​ជា​ច្រើន ហើយ​ក៏​ធ្លាប់​ឡើង​ប្រឡង​ក្នុង​កម្មវិធី​ Beatbox ពិភពលោក​ឆ្នាំ​២០១២ (Beatbox Battle World Championship 2012) ដែល​កាល​នោះ​ គេ​បាន​ឈាន​ដល់​វគ្គ​៤​នាក់​ចុង​ក្រោយ ប៉ុន្តែ​ចាញ់ Alem ដែល​ជា​ម្ចាស់​ជយលាភី​លេខ​២​ក្នុង​កម្មវិធី​នោះ៕

 

ទស្សនា Shawn Lee ប្រឡង​វគ្គ​៤​នាក់​ចុងក្រោយ​ជាមួយ Alem៖

 

 

 

ចុចអាន៖រឿង​៨​យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​តារា​ជប៉ុន Maria Ozawa

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ Shawn Lee Facebook Page​

​​