ក្រោយ​ចេញ​ពី​ ភ្លេង​រីខត STEP បង្ហាញ​ខ្លួន​ក្នុង​ផលិត​កម្ម​ថ្មី​​

“ខ្ញុំ​ចេញ​ពី Phleng Recordហើយ សព្វ​ថ្ងៃ​បទ​ចម្រៀង​ខ្ញុំ​ទាំង​អស់ គឺ​ស្ថិត​នៅ​ក្រោម ហង្សមាស ​វិញ​ម្ដង” ​អតីត​សមាជិក​ក្រុម​ Legacy លោក​ STEP ថ្លែង​។

 

ក្រោយ​ចេញ​ពី​ ភ្លេង​រីខត STEP បង្ហាញ​ខ្លួន​ក្នុង​ផលិត​កម្ម​ថ្មី​​

 

STEP ប្រាប់​ថា ការ​បញ្ចេញ​ចម្រៀង​ថ្មី​នេះ ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​មួយ​បន្ទាប់​ពី​ចាក​ចេញ​ពី​ Legacy ប្រមាណ​ជា​ជិត​ពីរ​ឆ្នាំ ក្នុង​នោះ​លោក​បាន​ត្រៀម​៥​បទ​សម្រាប់​ការ​ត្រឡប់​មក​វិញ​នេះ​ដែល​សុទ្ធ​សឹង​​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​លោក។ បទ​ទាំង​នោះ បទ​មេ​មាន​ចំនួន​ពីរ​បទ Friend Zone ដែល​រៀប​រាប់​ពី​បុរស​ម្នាក់​ដែល​ Crush ទៅ​លើ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​​ខ្លួន​ហើយ​ឈាន​ទៅ​ដល់​ការ​សារភាព តែ​នារី​ម្នាក់​នោះ​ចាត់​ទុក​គេ​ជា​មិត្ត​តែ​ប៉ុណ្ណោះ។ បទ​ទី​២ គឺ​បទ “ចង្កូម​ស្នេហ៍” ដែល​ជា​បទ​ញាក់ ។

 

ក្រោយ​ចេញ​ពី​ ភ្លេង​រីខត STEP បង្ហាញ​ខ្លួន​ក្នុង​ផលិត​កម្ម​ថ្មី​​

 

ចំណែក​ឯ​ការ​លំបាក លោក​បាន​ប្រាប់​ថា មាន​ច្រើន​ក្នុង​ការ​ធ្វើ​ភ្លេង​ថ្មី ជា​ពិសេស​គឺ​បទ​ញាក់​ព្រោះ​ត្រូវ​ការ​ឧបករណ៍​តន្ត្រី​ច្រើន​ក្នុង​ការ Compose។ ហើយ​សម្រាប់​ចម្រៀង​ទោល​នេះ​ដែរ គឺ​នឹង​ត្រូវ​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ​ហើយ៕

 

រូបភាព៖ ផ្ដល់ឲ្យ
អត្ថបទ៖ SAMEDY