“Descendants of the Sun” របស់ Song Joongki សង្កត់​រឿង​ភាគ​ថ្មី​របស់ Rain ឡើង​សំប៉ែត

ក្នុង​​ភាគ​ថ្មី​បំផុត ចំនួន​អ្នក​ទស្សនា​​រឿង​​ភាគ​កូរ៉េ “Descendants of The Sun” បាន​កើន​ឡើង​ដល់​ទៅ ៣០ ភាគរយ។

 

ផ្អែក​តាម Nielson Korea ប្រព័ន្ធ​ត្រួត​ពិនិត្យ​ចំនួន​អ្នក​មើល​ទូរទស្សន៍​របស់​កូរ៉េ នៅ​ថ្ងៃ​ទី ២៣ ខែ​មីនា មុន​នេះ ភាពយន្ត​ភាគ​កូរ៉េ​ដែល​និយាយ​ពី​ជីវិត​កង​ទាហាន​នៅ​ព្រំដែន “Descendants of the Sun” បាន​ទាក់​ទាញ​ទស្សនិកជន​បាន​​ជា​មធ្យម​ ៣០ ភាគរយ (ប្រមាណ​១៥​លាន​នាក់) ក្នុង​ភាគ​ទី ៩។ ចំនួន​នេះ​បាន​កើន ១,៦% បើ​ធៀប​នឹង​ភាគ​ទី​៨​ដែល​មាន​ចំនួន​អ្នក​ទស្សនា ២៨,៨​%។

 

“Descendants of the Sun” របស់ Song Joongki សង្កត់​រឿង​ភាគ​ថ្មី​របស់ Rain ឡើង​សំប៉ែត

 

រឿង​ភាគ​នេះ​គឺ​ជា​វណ្ណកម្ម​ទី​១​ហើយ​ដែល​មាន​ចំនួន​អ្នក​ទស្សនា​ឡើង​ដល់​៣០​% បន្ទាប់​ពី “The Moon Embrace the Sun” ​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​កាល​ពី​ឆ្នាំ ២០១២។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា រឿង​ភាគ​ថ្មី​របស់ Song Joong Ki និង Song Hye Kyo ពិត​ជា​ទទួល​ការ​ចាប់​អារម្មណ៍​មិន​ធម្មតា​មែន​ពី​ទស្សនិកជន​ក្នុង​ស្រុក។

 

ទន្ទឹម​នឹង​ប្រជាប្រិយ​ភាព​ដ៏​ធំ​បែប​នេះ រឿង​ភាគ​ដែល​ចាក់​ក្នុង​ពេល​តែ​មួយ​ជាមួយ “Descendants of the Sun” ត្រូវ​ធ្លាក់​ Rating យ៉ាង​អាណោចអាធ័ម។ ជាក់​ស្ដែង​រឿង​ភាគ “Please Come Back Mister” ដែល​ជា​ស្នាដៃ​ថ្មី​បំផុត​របស់​តារា​សម្ដែង​និង​ចម្រៀង​ Rain នៅ​លើ​ប៉ុស្តិ៍ SBS នោះ​មាន​ចំនួន​អ្នក​ទស្សនា​ត្រឹម ៣,៥​% (១,៥​លាន​នាក់) តែ​ប៉ុណ្ណោះ។ មាន​ជោគវាសនា​អួអាប់​ដូច “Please Come Back Mister” ដែរ​គឺ “Goodbye Mr.Black” រឿង​ភាគ​ចាក់​លើ​ប៉ុស្តិ៍ MBC មាន Rating ៣,៦% លើស​រឿង​របស់ Rain ០,១​%។

 

“Descendants of the Sun” របស់ Song Joongki សង្កត់​រឿង​ភាគ​ថ្មី​របស់ Rain ឡើង​សំប៉ែត

 

ជាមួយ​នឹង​គ្នា​នេះ​ដែរ ដោយ​សារ​តែ “Descendants of the Sun” ធ្វើ​ឲ្យ​ទស្សនិកជន​ជក់ចិត្ត​ខ្លាំង​ពេក ក្រុម​អ្នក​គាំទ្រ​របស់​រឿង​ភាគ​នេះ បាន​ស្នើ​សុំ​ផលិតករ​ឲ្យ​បន្លាយ​រឿង​នេះ​ឡើង​ដល់ ២០​ភាគ​ដែល​ខុស​ពី ១៦​ភាគ​ដូច​ការ​គ្រោង​ទុក។ យ៉ាងណាមិញ ដោយ​សារ​តែ​រឿង​នេះ​បាន​ថត​ចប់​សព្វ​គ្រប់​អស់​ហើយ បូក​រួម​ទាំង​ផលិតករ​មិន​ចង់​ឲ្យ​ខូច​សាច់​រឿង​ដើម ដូច​នេះ​ពួក​គេ​បាន​សម្រេច​ថា​​នឹង​រក្សា​ឲ្យ​នៅ​ត្រឹម ១៦ ភាគ​ដដែល៕

 

ចុចអាន​៖អស់​ពី​​នាយករដ្ឋមន្ត្រី​ថៃ ដល់​វេន​ប្រធានាធិបតី​កូរ៉េ​សរសើរ​រឿង “Descendants of the Sun” ម្ដង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
soompi