ពលរដ្ឋ​អាមេរិក ៧ រូប​ដែល​មាន​អាយុ​មិន​ដល់ ៤០ ឆ្នាំ ជា​អ្នក​រួម​ចំណែក​ធ្វើ​ឲ្យ​ពិភពលោក​ផ្លាស់​ប្តូរ

១) លោក Andy Moon ៖ លោក Andy Moon បាន​ចាប់​ផ្តើម​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ នៅ​ក្នុង​ឆ្នាំ ២០០៩ ជា​អ្នក​អភិវឌ្ឍ​គម្រោង ឲ្យ SunEdison។ នៅ​ឆ្នាំ ២០១៣ លោក មិត្ត​រួម​ការងារ​បាន​បើក​អង្គការ​មិន​រក​ចំណូល​មាន​ឈ្មោះ​ថា SunFarmer ដែល​នាំ​យក​នូវ​បច្ចេកវិទ្យា​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍ​ ដោយ​គម្រោង​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ច្រើន​ជាង​ ១០០ គម្រោង​បាន​ផ្តល់​ជូន​ប្រទេស នេប៉ាល់ តាម​សាលា​រៀន មន្ទីរពេទ្យ ហើយ ២០២០ SunFarmer នឹង​បន្ថែម​គម្រោង​ដល់​ទៅ ៤ ០០០ ជូន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ។

 

២) អ្នក​នាង Aria Finger ៖ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ២០០៥ Aria Finger បាន​ចូល​រួម​ជា​មួយ​អង្គការ​មិន​រក​ចំណូល​មួយ​មាន​ឈ្មោះ​ថា DoSomething.org ដើម្បី​ព្យាយាម​ផ្លាស់ប្តូរ មធ្យោបាយ​នៃ​យុវជន​ក្មេងៗ​ ផ្តល់​ជូន​ត្រលប់​ទៅ​វិញ​ដល់​សហគមន៍​របស់​ពួក​គេ។ ត្រឹម​រយៈ​ពេល​ ត្រឹម​រយៈ​ពេល ១ ទសវត្ស​ប៉ុណ្ណោះ អង្គការ​មួយ​នេះ​មាន​ជួយ​កុមារ​ក្រីក្រ​ចំនួន ៤,៧ លាន​នាក់​ឲ្យ​បាន​ចូល​សាលារៀន និង​ ជួយ​ពួក​គេ​ឲ្យ​រក្សា​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ។ ត្រឹម​រយៈ​ពេល ៦ ខែ​ប៉ុណ្ណោះ Aria Finger ត្រូវ​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ។

 

៣) លោក Ashton Kutcher ៖ លោក​ជា​សិល្បករ ជា​អ្នក​ផលិត​កម្មវិធី និង ជា​អ្នក​វិនិយោគ​ខាង​បច្ចេកវិទ្យា​ទៀត​ផង​។ លោក​បាន​ចាប់​ផ្តើម​ការងារ​ក្នុង​មូលនិធិ DNA Foundation ក្នុង​ឆ្នាំ ២០១១ ក្នុង​គោល​បំណង​ដើម្បី​បញ្ចប់​ទេសភាព​ផ្លូវ​ភេទ​លើ​កុមារ។ មួយ​ឆ្នាំ​ក្រោម​មក​មូលនិធិ​នេះ​បាន​ប្តូរ​ឈ្មោះ​ទៅ ជា Thorn: Digital Defenders of Children ដែល​ផ្តោត​សំខាន់​លើ​ តួនាទី​បច្ចេកវិទ្យា ក្នុង​ការ​ការពារ​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ។ អង្គការ​មួយ​នេះ​បាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជា​ច្រើន​ដូចជា Facebook, Tumblr និង Microsoft ជា​ដើម។

 

៤) អ្នក​នាង​ Avid Larizadeh-Duggan ៖ អ្នក​នាង​គឺ​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​គ្រឿង​ អលង្ការ​អនឡាញ Boticca ដែល​ថ្មីៗ​នេះ​ត្រូវ​បាន​ទិញ​យក​ដោយ​ក្រុមហ៊ុន Wolf & Badger។ Avid Larizadeh-Duggan នាង​ក៏​ជា​អ្នក​ដឹកនាំ​កម្មវិធី​អប់រំ​ នៃ​អង្គការ​មិន​រក​ចំណូល Code.org នៅ​អង់គ្លេស ដើម្បី​ប្រឹក្សា​យោបល់​ដល់​មូលនិធិ​អប់​រំ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក។

 

៥) អ្នក​នាង Danae Ringelmann ៖ អ្នក​នាង​គឺ​ជា​ស្ថាបនិក​ មូលនិធិ Indiegogo ដែល​ផ្តល់​ឱកាស​ឲ្យ​ពួក​សហគ្រិន​ប្រមូល​មូលនិធិ​ដោយ​មិន​ចាំ​បាច់​មាន​ការ​ជួយ​ពី ធនាគារ ឬ ក្រុមហ៊ុន​វិនិយោគ​ឡើយ។ មូលនិធិ Indiegogo គឺ​ប្រមូល​ប្រាក់​ដើម្បី​ជួយ​លើក​កម្ពស់​ស្រី​ឲ្យ​ក្លាយ​ជា​សហគ្រិន ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​ជុំវិញ​ពិភពលោក។

 

៦) លោក David Bray ៖ David Bray បាន​ចាប់​ផ្តើម​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​តាំង​ពី​អាយុ ១៥ ឆ្នាំ ធ្វើ​ការ​ឲ្យ​នាយកដ្ឋាន​ថាមពល។ លោក David Bray បាន​ជួយ​យ៉ាង​ច្រើន​ដល់​សេវា​សាធារណៈ​នៅ​ជុំវិញ​ពិភពលោក​តាម​រយៈ​ការ​បង្កើត​កម្មវិធី​ផ្ទុក​ទិន្នន័យ​លើ​បណ្តាញ​អ៊ីនធឺណិត​មាន​ឈ្មោះ​ថា Cloud Based System។

 

៧) អ្នក​នាង Shivani Siroya ៖ អ្នក​នាង​គឺ​ជា​ស្ថាបនិក​ មូលនិធិ មីក្រូ​ហិរញ្ញវត្ថុ មាន​ឈ្មោះ​ថា InVenture នៅ​ក្នុង​ឆ្នាំ ២០១១ ដោយ​នាង​រំពឹង​ថា មូលនិធិ​របស់​នាង​នឹង​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក ទទួល​បាន​ការ​ខ្ចី​ប្រាក់​កាន់​តែ​ល្អ​ប្រសើរ​ ជា​មួយ​អត្រា​ការ​ប្រាក់​ទាប​ជាង​ ធនាគារ​ក្នុង​តំបន់។ បន្ថែម​ពី​លើ​នេះ​ InVenture បាន​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ UN និង អង្គការ UNICEF ក្នុង​គម្រោង​អភិវឌ្ឍ​នានា​នៅ​ជុំវិញ​ពិភពលោក។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com