​រថយន្ត FOSO ដាច់​កង់​រមៀល​ទៅបុក​បុរស​អ្នកជិះ​ម៉ូតូ ពីក្រោយ​ស្លាប់​

6 Videos

បុរស​ម្នាក់​កំពង់​ជិះ​ម៉ូតូ​ដើរ​លក់​ចានឆ្នាំង​ម្នាក់ បាន​ស្លាប់​បាត់បង់​អាយុជីវិត​យ៉ាង រន្ធត់​នៅនឹងកន្លែង​កើតហេតុ ដោយសារ​ត្រូវ​កង់​រថយន្ត​ដាច់​ហើយ​រមៀល​ទៅបុក​ពី ក្រោយ ។ ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ចៃដន់ និង ការធ្វេសប្រហែស របស់​ម្ចាស់​រថយន្ត​មិន​ពិនិត្យ​រថយន្ត​គ្រប់​ជ្រុងជ្រោយ​នេះ បានកើត​ឡើង​នៅ​ព្រលប់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ នៅលើ​ផ្លូវជាតិ​លេខ ៤ ​ចន្លោះ​គីឡូម៉ែត្រ ១៣១-៣២ ស្ថិតនៅ​ភូមិ​សម្តេច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះសីហនុ ។​

​រថយន្ត FOSO ដាច់​កង់​រមៀល​ទៅបុក​បុរស​អ្នកជិះ​ម៉ូតូ ពីក្រោយ​ស្លាប់​

M88

​ ​
​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង ដោយ​រថយន្ត​ម៉ាក FOSO ក្បាល​ពណ៌​លឿង ស្លាក​លេខ ភ្នំពេញ ៣ B២៣៤៣ បើក​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ នៅពេល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​នោះ ស្រាប់តែ​កង់​រថយន្ត​ផ្នែក​ខាងស្តាំ​នៅ​ទ្រុង​ក្រោយ​ចំនួន ២ ជាប់​គ្នា​បាន​ដាច់​ចុង​ដុំ ហើយ រមៀល​ទៅបុក​បុរស​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ប៉ើង​ផ្លោង​ស្លាប់​ភ្លាមៗ ។

​រថយន្ត FOSO ដាច់​កង់​រមៀល​ទៅបុក​បុរស​អ្នកជិះ​ម៉ូតូ ពីក្រោយ​ស្លាប់​

អ្នកបើករថយន្ត​ឈ្មោះ​ ឈឿង វត្ថា អាយុ ២៥ ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ក្រាំង ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ភន ភាន់ ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ មានមុខ​របរ​លក់​ចានឆ្នាំង មាន​ទីលំនៅ​ភូមិ​ប្រ​យុ​ត ឃុំ​ទំនប់ ស្រុក​បាធាយ​ខេត្តកំពង់ចាម ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខ្មៅ​ស្លាក​លេខ​កំពង់ចាម ១N៤៩៨១ មាន​ទិសដៅ​ស្របគ្នា ។​

​រថយន្ត FOSO ដាច់​កង់​រមៀល​ទៅបុក​បុរស​អ្នកជិះ​ម៉ូតូ ពីក្រោយ​ស្លាប់​
​ ​
​វត្ថុតាង​នឹង​អ្នកបើកបរ​រថយន្ត​ខាងលើ​ត្រូវបាន​នគរបាល​នាំខ្លួន​មក​អធិការដ្ឋាន នគរបាល ស្រុក​កំពង់​សិលា ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕ សុថា​ត់​