​ដេកស្លាប់​ក្នុង​ភ្នក់ភ្លើង ឆេះ​ខ្លោច​គួរឱ្យ​អាសូរ​បំផុត​

6 Videos


មាន​បុរស​ម្នាក់ បាន​ដេកស្លាប់​នៅក្នុង​គុម្ពោត​ព្រៃ​យ៉ាង​អាណោចអាធ័ម ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ឆេះ​ឡើង​រួញ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅវេលា​ម៉ោង ៣ រសៀល ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ នៅ​ភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​ ​ប្រជាពលរដ្ឋ​ដែល​ប្រទះឃើញ​សព​នោះ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​​ពិនិត្យ​សាកសព​ដែល​ឆេះ​រលួយ​មើលមុខ​លែង​ស្គាល់​នោះ ។ ​

​ដេកស្លាប់​ក្នុង​ភ្នក់ភ្លើង ឆេះ​ខ្លោច​គួរឱ្យ​អាសូរ​បំផុត​

M88


​មន្ត្រី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ​ម្នាក់​បាន​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​ពិនិត្យ​សព​ហើយ សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា សព​ដែល​ស្លាប់ ដោយសារ​ភ្លើង​ឆេះ​នេះ ភេទ​ប្រុស អាយុ​ប្រហែល ៣០ ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ ។

​ដេកស្លាប់​ក្នុង​ភ្នក់ភ្លើង ឆេះ​ខ្លោច​គួរឱ្យ​អាសូរ​បំផុត​

មូលហេតុ​ប្រហែលជា​បណ្តាលមកពី​ជនរងគ្រោះ​យក​ភ្លើង​ទៅ​ដុត​លេង​នៅ​ទីនោះ ទើប​បណ្តាល​ឲ្យ​ឆេះ​ខ្លួន​ស្លាប់​យ៉ាង​ដូច្នេះ ហើយ​សព​នេះ​ពុំមាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ឡើយ ព្រោះ​សមត្ថកិច្ច​សម្អាងថា សព​គ្មាន​ស្នាក​ស្នាម​ក្រៅពី​ភ្លើង​ឆេះ​រួញ​នោះទេ ។​ ​ហើយ​អាចជា​ជន​វិកលចរិត ដែល​ពេលនេះ​សព​នោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​វត្ត​បូជា​តាម​ប្រពៃណី​ផងដែរ ៕ សុថា​ត់

​ដេកស្លាប់​ក្នុង​ភ្នក់ភ្លើង ឆេះ​ខ្លោច​គួរឱ្យ​អាសូរ​បំផុត​