រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ម្នាក់ នៅ​ស្រុក​ស្អាង​

កណ្តាល:
យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង និង​ម្នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុងគ្រោះថ្នាក់​បង្កឡើង​រវាងរ​ថ​យន្ត​និង​ម៉ូតូ​បុក​គ្នា កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវ​លេខ​១១០ ភូមិ​ព្រែ​កតា​តិ​ន ឃុំ​ស្វាយប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ចក់ អី​ង  អាយុ​២២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូរំចេក ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​។​​និង​អ្នករួមដំណើរ​ឈ្មោះ ខោលធឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នុប ឃុំកំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​របួសស្រាល​) ។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនបេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាកMIGHTY ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-4258​បាន​បើកបរ​ពី​ត្បូង​មក​ជើងលុះ​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ 1AY-5300  ដែល​ធ្វើដំណើរ​ពី​ជើង​មក​ត្បូង ក្នុងទិសដៅ​បញ្ច្រាសគ្នា ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​​កន្លែង និង​អ្នករួមដំណើរ​រងរបួស​ស្រាល​។​

​ក្រោយពី​បង្កហេតុ​រួច​អ្នក​ប្បើរ​រថយន្ត បាន​ចុះ​គេចខ្លួនបាត់​។​ចំណែក​ម៉ូតូ​និង​រថយន្តខូចខាត​ស្រាល ។​រីឯ​សាកសព​បាន​ប្រគល់ជូន​ក្រុម​​គ្រួសារ​យកទៅ​ធ្វើបុណ្យតាម​ប្រពៃណី​។ ឯ​អ្នករងរបួស​បាន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ រថយន្តនិង​ម៉ូតូ ត្រូវបាន​កម្លាំង​ជំនាញ យក​​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុករង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕

រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ម្នាក់ នៅ​ស្រុក​ស្អាង​

រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ម្នាក់ នៅ​ស្រុក​ស្អាង​

រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ម្នាក់ នៅ​ស្រុក​ស្អាង​