នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​

កណ្តាល:
កម្លាំង​នគរបាល​ប៉ុស្តិ៍​រលាំង​កែន បាន​អន្តរាគមន៍ និង​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើហិង្សា​ក្នុង​គ្រួសារ​វាយ​ប្រពន្ធ​និង​ឪពុកក្មេក  កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​២៣ខែមីនា​ឆ្នាំ​២០១៦​នៅ​ចំណុច ភូមិ​រលាំង​កែន ឃុំ​រលាំង​កែន ស្រុក​កណ្តាល ស្ទឹងខេត្តកណ្តាល​។​

​ជនរងគ្រោះ​ទាំង​២​នាក់​ទី​១.​ឈ្មោះ​សន វណ្ណ​ដេ​ត ភេទ​ស្រី អាយុ​៤២​ឆ្នាំ​មុខរប​រៈ​កសិករ(​ប្រព​ន្ឋ​)​។​និង​ទី​២.​ឈ្មោះ​ស៊ិន វណ្ឌ​ន ភេទ​ប្រុស​​អាយុ​៦៥​ឆ្នាំ​មុខរប​រៈ​កសិករ​(ឪពុកក្មេក​)​។​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ជនសង្ស័យ​ឈ្មោះ ដា​រ៉ាសារ៉ូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មុខរប​រៈ​កសិករ​(​ប្តី​)​។​​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត វត្ថុតាង​ដំបង​ឈើ​ជ្រុង​ប៉ុនកដៃ​មនុស្ស​ចាស់ប្រវែង​១៤០cm។

​មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​៥​និង​៤០​នាទី ល្ងាច ជនរងគ្រោះ​ជា​ប្រពន្ធ​បានដាំបាយ​និង​ធ្វើ​ម្ហូប​រួច​ហើយក៏​ហៅ​ជនសង្ស័យ​ជា​ប្តី​​ហូបបាយ​តែ​ប្តី​មិនទាន់​ហូប​ទេពេលនោះ​ជនរងគ្រោះ​ជា​ប្រព​ន្ឋ​បាន​ពកូន​ដើរទៅ​លេង​ផ្ទះ​អ្នកជិតខាង​។

​បន្ទាប់មក​នៅវេលា​ម៉ោង​៦​និង​៤០​នាទី​នា​ថ្ងៃ​ដដែល​ជនរងគ្រោះ​ជា​ប្រព​ន្ឋ​បានមក​ផ្ទះខ្លួន​វិញ​រួច​ដូ​សបាយ​ឲ្យ​ជនសង្ស័យ​ហូប​រួចខ្លួន​ក៏​ដើរ​ចេញមកក្រៅ​ផ្ទះ​ខ្លួន​។ លុះដល់វេលា​ម៉ោង​៧​និង​៣០​នាទី​នា​យប់​ថ្ងៃ​ដដែល​ជនសង្ស័យ​បាន​បិត​ភ្លើង​អំពូលទាំង​ក្នុង​និង​ក្រៅ​ផ្ទះ​ហើយ​បិតទ្វា​ផ្ទះ​​មិន​ឲ្យ​ជនរងគ្រោះ​ជា​ប្រព​ន្ឋ​ចូល​ក្នុងផ្ទះបន្ទាប់មក​ជនសង្ស័យ​ក៏​បើកទ្វា​ផ្ទះ​រួច​យក​ដំបង​ឈើ​ជ្រុង​ប៉ុនកដៃ​មនុស្ស​ចាស់ប្រវែង​១៤០cmវាយ​ជនរងគ្រោះ​ជា​ប្រព​ន្ឋ​ចំនួន​បី​ដំបង​ចំ​ភ្លៅ​ខាង​ធ្វេ​ង​ពីរ​ដំបង ភ្លៅខាងស្តាំ​មួយ​ដំបង​បណ្តាល​ឲ្យ​ហើម​ជាំ​ឃើញ​ដូច​នោះ​ជនរងគ្រោះ​ជា​​ឪពុកក្មេករបស់ជនស​ង្ស័​យ​បាន​មកជួយ​ឃាត់​ក៏ត្រូវ​ជនសង្ស័យ​យក​ដំបង​ខាងលើ​វាយចំ​ពីរ​ដំបង​គឺ​ចំ​ភ្លៅ​ខាង​ធ្វេ​ង​មួយ​ដំបង​និង​ចំក្បាល​​ខាង​ធ្វេ​ង​មួយ​ដំបង​បណ្តាល​ឲ្យបែកក្បាល​ហូរឈាម​ស្រោច​ខ្លួន​។

​ភ្លាមនោះ​បងប្អូន​និង​អ្នកភូមិ​ក៏​មកជួយ​ឃាត់​បន្ទាប់មក​នគរបាល​ប៉ុស្តិ៍​រលាំង​កែន​ក៏ចុះទៅ​ឃាត់​ជនសង្ស័យ​និង​ដកហូត​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​នគ្របាល​ស្រុកកណ្តាលស្ទឹង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​ខេត្ត ចាត់ការ​បន្តតាម​និតិ​វិធី​៕​

នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​

នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​

នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​