សាកសព​បុរស​ម្នាក់ ឆេះ​ខ្លោច​មើល​មិន​ស្គាល់មុខ នៅ​អូរជ្រៅ​

បន្ទាយមានជ័យ:
ប្រទះឃើញ​សាកសព​ជនអនាថា​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​ខ្លោច​មិន​មិន​ស្គាល់ ។ ដែលហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បានកើត​​ឡើង​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ នៅផ្លូវជាតិ​លេខ​៥ ក្បែរ​សាលាស្រុក​អូជ្រៅ ស្ថិតក្នុង​ភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរជ្រៅខេត្តបន្ទាយមានជ័យ ។

​តាមរយៈ​ការបំភ្លឺ​របស់​ប្រជា​ពល​ដ្ឋ​នៅ​ជុំវិញ​កន្លែងកើតហេតុ​បានអោយដឹងថាជនរងគ្រោះ​ជា​ជនអនាថា និង​វិកល​រឹក​ផង ជាក់ស្តែង​ឃើញ​នៅលើខ្លួន​មាន​ក្រណាត់​ជាច្រើន​ដែល​កាល​គាត់​នៅរស់​តែងតែ​យកមក​រំ​ខ្លួនមានដូចជា ក្រ​ម៉ា ស្បង់​លោក ខោអាវ​ជាដើម រំ​ពេញ​ខ្លួន នៅ​​មិនទាន់​ឆេះ​អស់នៅឡើយ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​អោយដឹងទៀតថា មូល​ហេតុដែល​បណ្តាលអោយ​ឆេះ​ស្លាប់​គឺមកពី​គាត់​ដុត​សំរាម​និង​ស្មៅ​ទើប​ឆាបឆេះ​ទាំង​ខ្លួន​។ ភិនភាគ​ដែល​អាច​ចំណាំបាន​គឺបាក់ធ្មេញ​មុខ​លើ​អស់​៣-៤​ក្រៅពីនេះ​មើល​មិន​ស្គាល់​ទេ​៕​

សាកសព​បុរស​ម្នាក់ ឆេះ​ខ្លោច​មើល​មិន​ស្គាល់មុខ នៅ​អូរជ្រៅ​