អគារ​មជ្ឈមណ្ឌល CENTER CITY TA KHMAO តម្លៃ​ជិត​១៥០​លាន​ដុល្លារ នឹង​ក្លាយជា​លំនៅដ្ឋាន​ដ៏​ទំនើប​ស៊ី​វិ​ល័យ​

ភ្នំពេញ:
អគារ​មជ្ឈមណ្ឌល CENTER CITY TA KHMAO ដែល​ស្ថិតនៅ​ចំ​កណ្តាល​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ដែលមាន​កម្ពស់​២៧​ជាន់  តម្លៃ​ជិត​១៥០​លាន​ដុល្លារ​នឹង​ក្លាយជា​លំនៅដ្ឋាន​ដ៏​ទំនើប​ស៊ី​វិ​ល័យ មាន​ផាសុកភាព និង​មាន​សុវត្ថិភាព កម្រិតស្តង់ដារ​អន្តរជាតិ និង​ជា​កន្លែង​ប្រមូលផ្តុំ​ពាណិជ្ជកម្ម សេវាកម្ម និង​ការកម្សាន្ត​យ៉ាង​សម្បូរបែប ស្របតាម​តម្រូវការ​នៃ​យុគសម័យ​បច្ចុប្បន្ន​។​

​លោក​ឧកញ៉ា តាំង គួ​ង អគ្គនាយក​ក្រុមហ៊ុន Tang Kung Groups បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​បញ្ចុះបឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​អគារ​មជ្ឈមណ្ឌល CENTER CITY TA KHMAO ដំណាក់កាល​ទី​១ កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៦​នេះ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​លោក​ឧកញ៉ា តាំង គួ​ង បាន​មានប្រសាសន៍​បន្តថា គម្រោង CENTER CITY TA KHMAO គឺជា​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​មួយ ដែល​ស្ថិត​ចំ​កណ្តាល​បេះដូង​នៃ​ក្រុង​តាខ្មៅ ដោយ​គ្រប់​ដណ្តប់​ទៅលើ​ផ្ទៃដី​ទំហំ ១៥.៤៦៣​ម៉ែត្រការ៉េ និង​មាន​សួនច្បារ​ព័ទ្ធជុំវិញ​លើ​ផ្ទៃដី​ទំហំ​១០.៦៦៨​ម៉ែត្រការ៉េ​។ គម្រោង​នេះ​នឹង​ក្លាយជា​គម្រោង​ដ៏​ធំ​ស្កឹមស្កៃ ដែលមាន​រចនាបថ​ស្ថាបត្យកម្ម​ដ៏​ទំនើប ជាមួយនឹង​អគារ​ខុន​ដូ​ភ្លោះ កម្ពស់​២៧​ជាន់ តម្លៃ​ជិត​១៥០​លាន​ដុល្លារ ដោយ​ក្នុងនោះ​រួមមាន ផ្ទះ​ពាណិជ្ជកម្ម ចំនួន​៦០ អគារ​ពាណិជ្ជកម្ម​ចំនួន​៨ ផ្សារ​ទំនើប​និង​អគារ​ស្នាក់នៅ​រួមមាន​ចំនួន​៤៨៤​យូ​នី​ត​។​

​លោក​ឧកញ៉ា បាន​បញ្ជាក់ថា "​គម្រោង​នេះ នឹងត្រូវ​សាងសង់ឡើង​ដោយ​ផ្តោត​សំខាន់​ទៅលើ​គុណភាព​សំណង់ ជាមួយនឹង​រចនាបថ​នៃ​ការតុបតែង​ប្រកបដោយ​ភាព​ទាក់ទាញ តាម​ស្តង់ដារ​អន្តរជាតិ ស័ក្តិ​សមជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​រស់​រវើក​នៅ​កម្ពុជា​"​។​

​គម្រោង CENTER CITY TA KHMAO​គឺជា​ការវិនិយោគ​រួមគ្នា​រវាង ក្រុមហ៊ុន Tang Kung Groups  មានបទពិសោធន៍​ក្នុង​ការទិញ លក់​អចលនទ្រព្យ និង​អភិវឌ្ឍន៍ អចលនទ្រព្យ ដែល​ផ្តោតលើ​គុណភាព មុនគេ​បង្អស់​នៅ​កម្ពុជា ជាមួយនឹង​ដែ​គូ​សហការ​វិនិយោគ​មក​ពី​ប្រទេស​ម៉ាឡេស៊ី ដែលជា​ម្ចាស់ The Riverside Group នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​
​សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​មុននឹង​សម្រេចចិត្ត​ជ្រើស​រើសយក​ទីតាំង​ក្រុង​តាខ្មៅ ដើម្បី​អភិវឌ្ឍន៍​គម្រោង CENTER CITY TA KHMAO ក្រុមហ៊ុន​បានធ្វើ​ការសិក្សា ទៅលើ​សក្តានុពល និង​លក្ខណៈពិសេស​ជាច្រើន​ដូចជា ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេបាសាក់ ដែលជា​តំបន់​មាន​ខ្យល់អាកាស​បរិសុទ្ធ បរិស្ថាន​ល្អ សន្តិសុខ​ល្អ មាន​ស្ថានភាព​ដី​ខ្ពស់​មិន​លិច​ទឹក ជា​តំបន់​មាន​សកម្មភាព​ពាណិជ្ជក​ម្ម​ដ៏​រស់​រវើក និង​មាន​ចម្ងាយ​ត្រឹមតែ​៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ស្ពាន​ព្រះមុនីវង្ស​។​

​ស្ថិត​ក្នុងឱកាស​នោះដែរ លោក​ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការដាក់ទុន​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​តាំង​គួ​ង​គ្រុប នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​នាពេលនេះ ហើយ​លោក​អភិបាល​ក៏បាន​ជូនពរ​ឲ្យ​គម្រោង​អភិវឌ្ឍន៍ The CENTER CITY TA KHMAO នេះ ដំណើរការ​ទៅមុខ​ប្រកបដោយ​ជោគជ័យ​តាម​ការគ្រោងទុក​។ លោក​ម៉ៅ ភិ​រុណ ក៏បាន​អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន និង​អាជីវករ​គ្រប់​ប្រភេទ​ដែលមាន​បំណង​ចង់​ធ្វើការ​បណ្តាក់ទុន​រកស៊ី សូម​អញ្ជើញ​មក​ធ្វើ​រក​ទទួលទាន​នៅ​ខេត្តកណ្តាល ព្រោះ​ខេត្តកណ្តាល​ពោរពេញ​ដោយ​សក្តានុពល​ខ្ពស់​ទាំង​កត្តា​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​ជាមួយនឹង​ពិធី​បញ្ចុះបឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​អគារ​មជ្ឈមណ្ឌល​នេះ លោក​ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​មានប្រសាសន៍ថា  The CENTER CITY TA KHMAO នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ដ៏​មាន​សារសំខាន់ សម្រាប់​បម្រើ​ដល់​សេចក្តីត្រូវការ ក្នុងការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​និង​សេវាកម្ម​គ្រប់​ប្រភេទ ព្រមជាមួយ​លំនៅដ្ឋាន​ទាន់សម័យ​ស្របតាម​យុគសម័យ​បច្ចុប្បន្ន និង​អនាគត ដែល​ប្រកបដោយ​ភាព​ប្រកួតប្រជែង​។​

​លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជំរុញ​លើកទឹកចិត្ត​ជានិច្ច​ចំពោះ​ការតាំង​ចិត្ត​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ព្រមទាំង​ភាគី​ដៃគូ​សហ​វិនិយោគ​ទាំងអស់ ដែល​បាន​រួមគ្នា​វិនិយោគ​នៅលើ​ទឹកដី​កម្ពុជា ខណៈ​រាជរដ្ឋាភិបាល​បាននិងកំពុង​បើកចំហ​រ​នូវ​ទីផ្សារ​យ៉ាង​ទូលាយ រួមជាមួយ​ស្ថិរភាព​នយោបាយ និង​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​បន្តបន្ទាប់ និង​ប្រក​ដោយ​ចីរភាព​។ ជាច្រើន​ឆ្នាំ​កន្លងទៅនេះ កម្ពុជា បានប្រែក្លាយ​ពី​ទឹកដី​មួយ​ដ៏​កម្សត់ ពោរពេញ​ទៅដោយ​បញ្ហា និង​វិបត្តិ ឲ្យ​ក្លាយទៅជា​ទឹកដី​មួយ​ដ៏​សម្បូរបែប ប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ច និង​ឱកាស​វិនិយោគ​លើ​គ្រប់​វិស័យ ហើយ​ភាព​រីកចម្រើន​ដ៏​អស្ចារ្យ​នេះ ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ​៕ 