​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅកាន់​ទីក្រុង Bo Ao ក្នុង​ខេត្ត ហៃ​ណា បន្តទៀត​ដើម្បី​ចួ​ល​រួម​វេទិកា Bo Ao លើ​ប្រធានបទ “ អនាគត​អាស៊ី សក្តានុពល​ថ្មី និង​ចក្ខុវិស័យ​ថ្មី​”

ភ្នំពេញ:
​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចេញពី​ទីក្រុង Sanya ឆ្ពោះទៅកាន់​ទីក្រុង Bo Ao ក្នុង​ខេត្ត ហៃ​ណាន (Hainan) តាម​រថយន្ត​ដែលមាន​រយៈពេល ២ ម៉ោង ដើម្បី​ចូលរួម​វេទិកា Bo Ao ជាមួយ​ប្រមុខ ដឹកនាំ​មកពី​បណ្តា​ប្រទេស​នានា​លើ​ប្រធានបទ “ អនាគត​អាស៊ី​: សក្តានុពល​ថ្មី និង​ចក្ខុវិស័យ​ថ្មី​”​។​

​បន្ទាប់ពី​កិច្ចប្រជុំ​ចុងក្រោយ​នេះហើយ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​នៅ​នៅ​ម៉ោង ប្រមាណ ១៥:៥០ ល្ងាច​។ ដើម្បី​ប្រទេសជាតិ​រុងរឿង សម្តេច​តេ​ជោ ហ៊ុន សែន ខិតខំ​បំពេញ​កាតព្វកិច្ច​បម្រើ​ជាតិ​មាតុភូមិ ដោយ គ្មាន​គិតពី​ការនឿយហត់ ហើយ​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ ក៏​សូម​ផ្ញើ​សេចក្តី​នឹករ​ព្ញ​ក​មកកាន់​ជនរួមជាតិ ទាំងអស់គ្នា​ផងដែរ​៕​

​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅកាន់​ទីក្រុង Bo Ao ក្នុង​ខេត្ត ហៃ​ណា បន្តទៀត​ដើម្បី​ចួ​ល​រួម​វេទិកា Bo Ao លើ​ប្រធានបទ “ អនាគត​អាស៊ី សក្តានុពល​ថ្មី និង​ចក្ខុវិស័យ​ថ្មី​”