UEFA កំពុងពិចារណាលើការផ្លាស់ប្តូររូបមន្តក្នុង Champions League

ក្របខ័ណ្ឌ Champions League អាចនឹងប្រឈមមុខនឹងការផ្លាស់ប្តូរមួយជាមួយនឹងការកំណត់យកតែពីរពូល ដោយក្នុងមួយពូលមាន៨ក្រុម ខណៈដែលរូបមន្តនេះត្រូវបានក្រុមបណ្តាញសារព័ត៌មានចាត់ទុកកាលពីថ្ងៃពុធថា ជាការបោះជំហានកាន់តែកៀកទៅកាន់ក្របខ័ណ្ឌ European Super League។
1
ផែនការនេះមានគោលដៅក្នុងការផ្តល់ភាពរីករាយដល់ក្លិបធំៗប្រចាំទ្វីបអឺរ៉ុបដូចជាក្លិបមកអាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអង់គ្លេស ដែលសុទ្ធសឹងព្រួយបារម្ភថា ក្របខ័ណ្ឌ Champions League នាពេលបច្ចុប្បន្ន ដែលមាន៨ពូល ដោយមួយពូលមាន៤ក្រុម មិនមានការទាក់ទាញឲ្យគ្រប់គ្រាន់ដើម្បីផ្តល់ពាណិជ្ជកម្មត្រឡប់ទៅវិញ។ កាសែត The Guardian របស់ចក្រភពអង់គ្លេស បានចេញផ្សាយកាលពីថ្ងៃពុធថា ការផ្លាស់ប្តូរផ្សេងៗនឹងធ្វើឲ្យក្លិបកំពូលៗរកប្រាក់បានពីការប្រកួតរហូតដល់ទៅ១៤លើកជាមួយនឹងក្លិបកំពូលៗផ្សេងទៀត។

កាសែតនេះក៏ចេញផ្សាយផងដែរថា ការផ្លាស់ប្តូរនេះកំពុងជួបបញ្ហាដោយការខ្វល់ខ្វាយពីសំណាក់ក្លិបក្នុងទ្វីបអឺរ៉ុបថា ពួកគេអាចនឹងត្រូវបានមើលរំលងដោយការរកចំណូលបានយ៉ាងច្រើនពីសំណាក់ក្របខ័ណ្ឌ Premier League របស់អង់គ្លេស។ អ្នកនាំពាក្យម្នាក់របស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានប្រាប់ថា៖ «UEFA កំពុងតែរក្សាទំនាក់ទំនងជាមួយនឹងរាល់ម្ចាស់ភាគហ៊ុនទាំងអស់ ក្នុងនោះរាប់បញ្ចូលទាំងក្លិបផ្សេងៗផងដែរ ទៅលើបញ្ហានៃកីឡាបាល់ទាត់»៕

ប្រភពព័ត៌មាន៖ Bangkok Post